អាណិតណាស់...ទោះបីដៃព្យួរសេរ៉ូមយ៉ាងណា ក៏ប្អូនស្រី មកប្រឡងទាំងក្តីសង្ឃឹម​ ព្រោះនេះគឺជាក្តីសង្ឃឹមដ៏ធំបំផុតរបស់ប្អូនស្រី ...
ស៊ីហៀង
-

នៅថ្ងៃនេះគឺជាថ្ងៃប្រឡងដំបូង ដែលប្អូនៗបានចូលប្រឡង ហើយនេះគឺជាការប្រឡងដ៏ធំមួយសម្រាប់ជីវិត របស់សិស្សានុសិស្ស ដែលខំប្រឹងសិក្សាអស់រយៈជាយូរមក ដើម្បីរង់ចាំថ្ងៃមួយនេះ។


ដោយឡែកនៅក្នុងការប្រឡងនៅព្រឹកនេះ ក៏មានប្អូនជាច្រើន មានអាការៈ មិនសូវស្រួលខ្លួន ដោយមានព្យួរសេរ៉ូមជាប់នឹងដៃ តែប្អូននៅតែខំប្រឹង ទៅប្រឡង ព្រោះការប្រឡងមួយនេះ អាចនិយាយបានថា គឺជាអនាគត និងជាក្តីសង្ឃឹមដ៏ធំនៅក្នុងជីវិត។


បើយើងងាកមកមើលពីការបង្ហោះសាររបស់ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phon Chanthon គាត់បានលើកឡើងថា​ "មិនដែលស្គាល់គ្នាពីរមុនមកដឹងត្រឹមថាអូនជាអ្នកជម្ងឺម្នាក់?តែបងស្រលាញ់នឹងអាណិតប្អូនព្រោះប្អូនជាក្មេងល្អម្នាក់ដែលតស៊ូព្យាយាមទោះប្អូនឈឺសម្រាកពេទ្យក៏ប្អូនខិតខំមើលមេរៀនរហូតហើយតែងនិយាយថាអ្នកគ្រូញុមចង់ទៅប្រលងហើយប្រលងអោយជាប់ឡូវប្អូនបានទៅប្រលងហើយ?បងគ្មានអ្វីជួយប្អូនទេពេលនេះមានតែពាក្យជួនពរអោយប្អូនប្រលងជាប់នឹងទទួលបាននិន្ទេសល្អហើយឆាប់ជាពីរជម្ងឺ??ហើយនាងខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំប្រចាំខេត្តដែលតែងតែខ្វាយខ្វល់នឹងចុះមកសួរសុខទុក្ខដោយផ្ទាល់ដល់ក្មួយៗនឹងប្អូនៗដែលប្រលងក្នុងថ្ងៃនេះអរគុណដល់លោកប្រធានដែលជួយសម្រួលអោយប្អូនបានមកប្រលងនឹងអរគុណដល់លោកគ្រូអ្នកគ្រូដែលប្រចាំការនូវមណ្ឌលប្រលងវិទ្យាលយ័ហ៊ុនសែនកំពង់លាវ។ (គ្រប់យ៉ាងចេញពីរការស្រលាញ់ពីរនាងខ្ញុំ)??❤❤"។


ប្រភព៖ Phon Chanthon