អាណិតណាស់...ប្អូនស្រីម្នាក់ទៀតហើយ ដែលមានបញ្ហាសុខភាព អំឡុងពេលប្រឡង...
ស៊ីហៀង
-

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួង អប់រំយុវជន និងកីឡា បានយកចិត្តទុកដាក់ រៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ដើម្បីស្វែងរកបេក្ខជន ដែលមានគុណភាព នៃការអប់រំជាពិសេសប្រឡងនេះ នឹងនៅតែរក្សាស្ដង់ដារដូចមុន ដើម្បីធានាបានថា ប្រព័ន្ធអប់រំនៅកម្ពុជា មានគុណភាពល្អ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស អោយមានគុណភាព។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ក្រសួង បានបង្ហោះសារថា "បញ្ហាសុខភាពបេក្ខជន ក្នុងអំឡុងពេលដំណើរការសំណេរ

បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។ ក្នុងពេលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល។ ១៩ សីហា ២០១៩"៕


ប្រភព៖ MoEYS Cambodia