អភិបាលខេត្តល្អ លោក គួច ចំរើន ទោះបីជាប់រវល់ ខ្លាំងយ៉ាងណាក៏ដោយ ក៏លោក នៅតែឆ្លៀតពេលទៅ​​ លើកទឹកចិត្តក្មួយៗប្រឡងទី១២ដែរ...
ស៊ីហៀង
-

ព្រះសីហនុ ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសាប្រលង នៅសាលាបឋមសិក្សា អនុវិទ្យាល័យតេជោសែនកម្មករ សម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ខេត្តព្រះសីហនុមានសិស្សចូលរួមប្រឡងចំនួន ១៥៨៥នាក់ ស្រី ៧៥៧នាក់ ចែកចេញជា ០៥មណ្ឌល ក្នុងនោះនៅក្រុងព្រះសីហនុមាន ០៣មណ្ឌលនិងនៅស្រុកព្រៃនប់មាន ០២មណ្ឌល ។

នៅក្រុងព្រះសីហនុ រួមមានមណ្ឌលវិទ្យាល័យក្រុងព្រះសីហនុ ,មណ្ឌលអនុវិទ្យាល័យសម្តេចឪក្នុងសង្កាត់លេខ៣ និងមណ្ឌលបឋមសិក្សា អនុវិទ្យាល័យតេជោសែន កម្មករ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។នៅស្រុកព្រៃនប់ មណ្ឌលប្រឡងទាំងពីរស្ថិតនៅក្នុងវិទ្យាល័យវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់។LSR