សួមជួយគាត់ផង...ដំបូលស្លឹក ជញ្ជាំងធ្លុះធ្លាយ ស្រ្តីមេម៉ាយម្នាក់ ដើររកខ្យងលក់ រកលុយចិញ្ចឹមចៅស្រីទៀតផង...(មានវិដេអូ)
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phorn Chetra បានបង្ហោះសារថា "សូមចែករំលែកព័ត៌មានមួយនេះផងក្រែងមានបងប្អូនណាជួយគាត់បាន៖អ៊ុំស្រីមានអាយុ60ឆ្នាំ គាត់ជាស្ដ្រីម៉េម៉ាយរស់នៅភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សព្វថ្ងៃគាត់ដើរស៊ីឈ្នួលគេដកស្ទូង បើគ្មានអ្នកជួលទេ គាត់ដើររកខ្យងលក់ ពេលខែប្រាំងគឺដើរឡើងដើមត្នោត គ្រាន់បានលុយខ្លះចិញ្ចឹមខ្លួនឯងនឹងចិញ្ចឹមចៅស្រីអាយុ12ឆ្នាំម្នាក់ ។អ្វីដែលពិបាកខ្លាំងនោះគឺគាត់រស់នៅក្រោមខ្ទមដ៏កំសត់ ពីរនាក់ចៅស្រី ភ្លៀងមកម្ដងៗដំបូលខ្ទមលេចគ្រប់កន្លែង នេះហើយជាផលលំបាករបស់គាត់សព្វថ្ងៃ ហេតុដូចនេះហើយទើបអ៊ុំស្រី បានលើកដៃសំពះសុំក្ដីអាណិតអាសូរពីបងប្អូនសប្បុរសជន ជួយគាត់នឹងចៅស្រីផង។


គាត់សុំបងប្អូនជាកូនផ្ទះប្រក់ស័ង្កសី១ នឹងស្បៀងអាហារសំរាប់ ហូបចុកប្រចាំថ្ងៃជាមួយចៅស្រីផងចុះ ពីព្រោះគាត់អីលូវកុំពុងតែពិបាកខ្លាំងណាស់ ។ព័ត៌មានបន្ថែមឬផ្ដល់ជំនួយ:096 9988938,085 600076 សូមអរគុណ..!"។


មានវិដេអូ៖



ប្រភព៖ Phorn Chetra