ជូនពរឲ្យឆាប់ជា និងប្រឡងឲ្យទទួលបានពិន្ទុល្អ...គ្រុនឈាមអើយ អ្នកមិនអាចឃាត់ បំណងប្រាថ្នានិងក្តីស្រម៉ៃ របស់ក្មួយស្រីបានទេ...
ស៊ីហៀង
-

នៅព្រឹកនេះ​ គឺជាថ្ងៃដែលប្អូនៗ បេក្ខជន ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩  ដើម្បីទទួលបានពិន្ទុ នឹងបន្តទៅកាន់មហាវិទ្យាល័យ ដែលជាក្តីប្រាថ្នា បំណងប្រាថ្នារបស់បងប្អូនៗទាំងអស់គ្នា។


នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា​ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានបង្ហោះសារ ថា "ក្មួយស្រី ហាក់ ស្រីនីត អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យសម្តេចឪ មកប្រឡង នៅមណ្ឌលសាលាបឋមសិក្សាមុខនាគ ដែលមានទីតាំងនៅទល់មុខវិទ្យាល័យហ៊ុន សែន សៀមរាប ក្នុងក្រុងសៀមរាប ទាំងកំពុងព្យួរសេរ៉ូម ព្រោះកំពុងព្យាបាលជំងឺគ្រុនឈាម ។ សូមជូនពរ អោយក្មួយស្រីឆាប់ជាសះស្បើយ ប្រឡងជាប់ និង បាននិទ្ទេសល្អ"។


ជាក់ស្តែងនៅព្រឹកនេះ ក៏មានបេក្ខជន ជាច្រើន មានសុខភាពមិនល្អ នៅក្នុងថ្ងៃប្រឡងនេះផងដែរ៕


ប្រភព៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប