បងជឿថាប្អូនត្រៀមខ្លួនជាស្រេចនៅក្នុងការប្រកួតប្រជែងមួយនេះ...ទោះបីជាមានជំងឺជាប់ខ្លួន តែប្អូនៗ បានបំពេញក្រដាសកិច្ច បានពេញៗ...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Man Yahya បានបង្ហោះសារថា "ជូនពរប្អូនៗសិស្សានុសិស្សធ្វើអោយបានល្អតាមតែអាចធ្វើទៅបាន! សិស្សភាគច្រើននឹងដឹងពីតំលៃនៃការខំសិក្សារៀនសូត្រនៅថ្ងៃនេះ ជាពិសេសនៅពេលបញ្ចប់វិញ្ញាសារប្រលងមុខវិជ្ជាទី១រួច! យ៉ាងណាក៏វាមិនថ្វីដែរល្លឹកណាតែមានចិត្តភ្ញាក់រំលឹកនិងព្យាយាមធ្វើវាអោយបានល្អតាមតែអាចទៅរួចះ​។ ការរៀបចំរបស់ក្រសួងធ្វើឡើងបានយ៉ាងល្អិតល្អន់ណាស់ ក្នុងមួយថ្នាក់យ៉ាងហោចណាស់ក្រសួងបានដាក់បញ្ចូលសិស្សលំដាប់ Top 10 (សិស្សពូកែ) យ៉ាងស្អុយពីរនាក់អោយយិតយោងគ្នាទៅវិញទៅមក!!! តែមិនមែនមានន័យថាយើងត្រូវពឹងឬត្រូវការជួយពីអ្នកដទៃរហូតនោះទេ ត្រូវជឿជាក់លើខ្លួនឯងផងដែរ។ ការដែលសិស្សានុសិស្សបានខំប្រឹងប្រែងរៀនសូត្រ១២ឆ្នាំមក ខ្ញុំជឿថាថ្ងៃនេះគឺថ្ងៃដែលគ្រប់គ្នានឹងរបញ្ចេញសមត្ថភាពយ៉ាងពិតប្រាកដ។


លើសពីគុណដ៏ធំធេង ទឹកចិត្តនិងការយកចិត្តទុកដាក់របស់មាតាបិតានិងគ្រូបង្រៀនគ្រប់រូបនៅថ្ងៃនេះគឺជាកំលាំងចិត្តបហិមាដ៏មានថាមពល កំលាំងជំរុញនៅពីក្រោយ មិនថាក្តៅឬរងាយ៉ាងណា លោកនៅតែសង្ឈឹមជានិច្ច យ៉ាងប្រជាក់ថាកូនៗឬសិស្សៗរបស់លោកអាចធ្វើបានហើយធ្វើបានល្អដូចដែលគាត់រំពឹងទុក ដូច្នេះកុំអោយលោកអស់សង្ឈឹមដោយសារយើងអី! ទំាងនេះគ្រាន់តែការចាប់ផ្តើមទេណាប្អូនៗមានរឿងជាច្រើនទៀតទំាងលំបាកទំាងស្រួល កំពុងរង់ចាំប្អូនៗត្រូវឆ្លងកាត់ដែលមិនអាចគេចផុតបានឡើយ ចូរត្រៀមខ្លួនជាស្រេចសំរាប់ការប្រកួតប្រជែងនៅថ្ងៃខាងមុខ!!! បើកឆាកទំព័រជីវិតថ្មីមួយទៀតដើម្បីដើរទៅរកការសិក្សាផ្នែកឧត្តមសិក្សា និងបើកទំព័រនៃការអនុវត្តន៍ផ្ទាល់និងបទពិសោរធន៍ផ្ទាល់សំរាប់ជីវិតជាក់ស្តែង និងអនាគតថ្ងៃមុន! ពីសិស្សច្បងដែលហែលទឹកចូលZoneមុនប្អូនៗៗៗ :)

#DoTheBest, #SuSu, #ExamOfTheLife, #YouCanDoIt."។


ប្រភព៖ Man Yahya