អុញនោះ...អតីតប៉ូលិសខណ្ឌមានជ័យម្នាក់រហ័សនាមកណ្តុរជ្រែកដីរត់រួចទាំងដៃជាប់ខ្នោះ ខណៈពេលចៅក្រមចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅគុកព្រៃស...
ស៊ីហៀង
-

ភ្នំពេញ៖ អតីតប៉ូលិសប៉ុស្តិបឹងទំពុនម្នាក់បានរត់គេចខ្លួនខណះពេលកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យបញ្ជូនទៅឃុំខ្លួននៅពន្ធធនាគារព្រៃសកាលពីព្រឹកថ្ងៃ១៩ ខែសីហាឆ្នាំ២០១៩ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ផ្លូវព្រះមុន្នីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា។


ជនល្មើសខាងលើមានឈ្មោះអ៊ឹម រតនះហៅកណ្តុរ ភេទប្រុស អាយុ៣២ឆ្នាំ អតីតជាមន្ត្រីនគរបាលប៉ុស្តិបឹងទំពុនមុខរបរបច្ចប្បន្នមិនពិតប្រាកដស្នាក់នៅភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។


គួបញ្ជាក់ផងដែរថានៅយប់ថ្ងៃទ៏១៦ ខែសីហាឆ្នាំ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌប៉ុស្តិនគរបាលស្ទឹងមានជ័យទី១បានឃាត់ខ្លួនជនសង្ស័យខាងលើនៅចំនុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដោយយោងតាមបណ្តឹងជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យខាងលើឈ្មោះអ៊ឹមរតនះពាក់ពន្ធ័ករណីលួចម៉ូតូរបស់ជនរងគ្រោះយកទៅលក់នៅខេត្តតាកែវ។


ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើរួចមកសមត្ថកិច្ចបាននាំខ្លួនទៅសាកសួនៅប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ តាមចម្លើយសាកសួពីសមត្ថិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូពីជនរងគ្រោះពិតប្រាកដមែន។


បន្ទាប់ពីបានចម្លើយសារភាពពីជនសង្ស័យរួចរាល់ហើយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលស្ទឹងមានជ័យទី១បានបញ្ជូនសុំនុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌនិងកសាងសុំនុំបញ្ជូនទៅតុលាការក្រោយព្រះរាជអាជ្ញារងនិងចៅក្រមធ្វើការសាកសួរួចក៏បានចេញដីកាឃុំខ្លួននៅពន្ធនាគារព្រៃសស្រាប់តែជនល្មើសរត់គេចខ្លួនបាត់ដោយសុវត្ថភាពទាំងដៃជាប់ខ្នោះ៕


ដោយ៖ ភត្រ្តា