សូមសរសេីរប្អូនប្រុស...ប្អូនប្រុសពិការទាំងដៃទាំងជេីង មកប្រឡងទាំងស្នាមញញឹម និងភាពជឿជាក់...
ស៊ីហៀង
-

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ  ឆ្នាំសិក្សា ២០១៨-២០១៩ ​ ក្រសួង អប់រំយុវជន និងកីឡា បានយកចិត្តទុកដាក់ រៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ដើម្បីស្វែងរកបេក្ខជន ដែលមានគុណភាព នៃការអប់រំជាពិសេសប្រឡងនេះ នឹងនៅតែរក្សាស្ដង់ដារដូចមុន ដើម្បីធានាបានថា ប្រព័ន្ធអប់រំនៅកម្ពុជា មានគុណភាពល្អ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស អោយមានគុណភាព។


បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Roth Sidy" បានបង្ហោះសារថា "19 08 2019 សូមកោតសរសេីរចំពោះប្អូនប្រុសដែលខិតខំរៀនសូត្រទោះប្អូនពិការទាំងដៃទាំងជេីងក៏ដោយតែប្អូននៅតែតស៊ូ ហេីយក៏សូមជូនពរប្អូនអោយទទួលបានជោគជ័យក្នុងការប្រលង" ។


នៅក្នុងគណនីហ្វេសប៊ុក ក្រសួង យុវជន និងកីឡា បានរៀបរាប់ថា "បញ្ហាសុខភាពបេក្ខជន ក្នុងអំឡុងពេលដំណើរការសំណេរ

បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។ ក្នុងពេលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល ។ ១៩ សីហា ២០១៩"៕


ប្រភព៖ MoEYS Cambodia