សូមទោសបងៗអូនច្រឡំថ្ងៃ...ខំជិះកង់មករៀនទាំងព្រឹក ដឹងអី ភ្លេចថាថ្ងៃនេះបងៗគាត់ប្រឡង អញ្ចឹងមានតែអូនត្រូវធាក់កង់ទៅវិញហើយ...
ស៊ីហៀង
-

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានដំណើរយ៉ាងរលូន ទោះបីមានមណ្ឌលប្រឡងខ្លះមានភ្លៀងធ្លាក់បន្តិចមែន តែដំណើរការប្រឡង គឺប្រព្រឹត្តទៅ បានយ៉ាងល្អ។ ការប្រឡងហាក់មានសភាបស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អ ដោយមានការយកចិត្តទុក្ខដាក់ និងជឿជាក់យ៉ាងមុតមាំថា ពួកគាត់នឹងទទួលបានលទ្ធផលល្អ។


ដោយឡែកនៅព្រឹកមិញនេះ ក៏មានគណនីហ្វេសប៊ុកជាច្រើន បានធ្វើការចែករំលែក ពីប្អូនស្រីម្នាក់ ដែលគាត់បានធាក់កង់មករៀន ពេលមកដល់ ស្រាប់តែភ្ញាក់ព្រឺត ច្រឡំថ្ងៃ ភ្លេចថាថ្ងៃនេះបងៗគាត់ប្រឡង។ នៅក្នុងគណនីហ្វេសប៊ុក​នោះបានសរសេររៀបរាប់ថា "ខំជិះមករៀនទាន់ព្រឹក ភ្លេចថាថ្ងៃនឹងបងៗគាត់ប្រឡងបាក់ឌុប?រូបភាព ៖ Facebook#ជួយចែករំលែកម្នាក់មួយផង"។


សម្រាប់នៅល្ងាចវិញ​ក៏មិនខុសពីព្រឹកមិញដែរ គឺការប្រឡងមានសភាពស្ងប់ស្ងាត់ល្អ មានរបៀបរៀបរយ ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈ មេប្រយោគ ទូទាំង ប្រទេស គណៈអប្បមាទទូទាំងប្រទេស។ នៅក្នុងនោះផងដែរ បងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងជូនពរប្អូនឲ្យជួបតែសំណាងល្អ ព្រមទាំងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាផងដែរ៕