ចប់បាត់ ! លោក អភិបាលខេត្ត ទៀ សីហា បានបដិសេធ ទាំងស្រុងចំពោះរឿង ថាលោកជួយបេក្ខនារី ជា ចាន់ស្រីនាង ឲ្យចូលប្រឡងវិញ
ស៊ីហៀង
-

ថ្មីៗនេះ ប់យោងទៅតាមគណនីហ្វេសប៊ុករបស់លោក អភិបាលខេត្ត ទៀ សីហា បានធ្វើការលើកឡើងជំវិញករណីប្អូនស្រី ជា ចាន់ស្រីនាង ដែលត្រូវបានហាមឃាត់មិនឲ្យចូលប្រឡងដោយសារតែមកយឺត យ៉ាងដូច្នេះថា៖ ចំពោះករណីប្អូនស្រី ជា ចាន់ស្រីនាង ដែលមានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ព្រឹកមិញនេះ ក្នុងនាមអាជ្ញាធរខេត្ត មិនមានសិទ្ធិក្នុងការសម្រេចដូចសារព័ត៌មានបង្ហោះនោះទេ គឺប្រធានមណ្ឌល និងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបន្ទុកផ្ទាល់នៅមណ្ឌលសៀមរាបនេះ ដែលមានសិទ្ធិសម្រេចថាសិស្សរូបណាអាចចូលបាន ឬចូលប្រឡងមិនបាន ដោយយោងទៅតាមច្បាប់ និងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងន័យនេះដែរ ខ្ញុំសុំសំណូមពរអ្នកសារព័ត៌មានមួយចំនួនសូមរក្សានូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក្នុងការបង្ហោះនូវរូបភាព ខ្លឹមសារ និងព័ត៌មានរបស់ខ្លួន ។