កុំដាច់ចិត្តអូសរំលងអី សូមជួយលោកយាយផង...លោកយាយអាយុ១០០ឆ្នាំ រៀបរាប់ទាំងការឈឺចាប់ថា យាយគ្មានកូចៅទេ ពីមុនដើររើតចាយ គ្រាន់ចិញ្ចឹមជីវិត តែពេលនេះ​ ដើរលែងរួចហើយ រាល់ថ្ងៃលោកយាយ...(មានវិដេអូ)
ស៊ីហៀង
-

ជីវិតរបស់មនុស្សម្នាក់កើតមក​ តែងប្រាថ្នារស់នៅ មានក្តីសុខ និងសុខសប្យាយ តទៅ ដោយមានរបស់របរ និងអាហារហូបចុកគ្រប់គ្រាន់ និងមានជីវិតដ៏ថ្លៃថ្នូរម្នាក់នៅក្នុងសង្គម ព្រោះថា គ្មានអ្នកណាម្នាក់ ចង់រស់នៅទាំងលំបាកវេទនា នោះទេ សព្វថ្ងៃនេះ។


ការចែករំលែកក្តីស្រលាញ់ដល់មនុស្សជុំវិញខ្លួនក៏ជារឿងសំខាន់ នៅក្នុងជីវិត ព្រោះថាធ្វើឲ្យយើងសប្បាយចិត្ត។ ជាក់ស្តែងការចែករំលែកនេះផងដែរ ទាល់តែមានបងប្អូនទាំងអស់គ្នា ចូលរួមចំណែក ដោយការបរិច្ចាគប្រាក់បន្តិចបន្តួច ដើម្បីជួយដល់លោកយាយម្នាក់ដែលគាត់កំពុងតែជួបនូវទុក្ខលំបាក​ អាយុក៏ច្រើន រស់នៅតាមសំយ៉ាបផ្ទះរបស់អ្នកដទៃ ។


នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nourn Sobourn បានរៀបរាប់ឲ្យដឹងថា "ឈឺ​ស្ទើរ​ទៅស្ទេីរតែនៅ​ លោក​យាយ​អាយុ​ច្រើន​ណាស់​ គ្មាន​កូនចៅ នោះទេរស់នៅតាម​សំយាបផ្ទះគេ​ ពីមុនមានកំលាំងដេីររេីសអេតចាយ ប៉ុន្តែ​ឥលូវ​មិនអាចធ្វេីអ្វីកេីទេ​ សូម្បី​តែដេីរមិនចង់រួចផង​ សូម​បងប្អូន​ សប្បុរសជន​ជួយ​ឧបត្ថម្ភ​ដល់​លោក​យាយ​ទុរគត​ជន​នេះ​ផង​។ គាត់​រស់​នៅទល់មុខ​ផ្សារ​ឃ្លាំង​រំសេវ​ ភ្នំពេញ​ 0965056900"។


នៅក្នុងវិដេអូ លោកយាយកំសត់ បានប្រាប់ថា គាត់ទើបតែចេញពីពេទ្យទេ ឆ្អឹងរបស់លោកយាយស្ទើរតែបាក់ទៅហើយ មិនអាចធ្វើអ្វីបានទេចៅអើយ ។ លោកបានប្រាប់ទៀតថា ឆ្នាំលោកយាយមានអាយុ១០០ឆ្នាំគត់"។


មានវិដេអូ៖



ប្រភព៖ Nourn Sobourn