ពូជខ្មែរគឺខ្លាំងចឹង! ឧកញ៉ា ស្រី ចាន់ថន ប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត ប្អូនប្រុសហុង ភារិន ចំនួន...
សីហា
-

ប្រិយមិត្តប្រហែលជាបានជ្រាបព័ត៍មានរបស់ប្រទេសថៃ ពីយុវជនខ្មែរម្នាក់ដែលមានឈ្មោះ ហុង ភារិន ជានិស្សិតអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ រ៉ាឆាផាត់ឆៃយ៉ាភូមិ ប្រទេសថៃ កំពុងតែធ្វើពិភពលោកកោតសរសើរមិនដាច់ពីមាត់ ចំពោះការបង្ហាញនូវសមត្ថភាពពិសេសរបស់គាត់ ដោយបានចង់ចាំលេខរាប់រយ រាប់ពាន់ខ្ទង់ និង ប្រក្រតិទិនជាច្រើនឆ្នាំទៀតផង ដែលមនុស្សដទៃទៀតមិនអាចធ្វើបានដូចគាត់។

ក្នុងនោះដែរ លោកបាន​ឆ្លង​កាត់​វគ្គ​ធ្វើ​តេស្ដ​សមត្ថភាព​ជា​ច្រើន​ដំណាក់​កាល និង​ល្អិត​ល្អន់​បំផុត​ពី​សំណាក់​អ្នក​រៀប​ចំ​កម្មវិធី ហើយ​បេក្ខភាព​ដែល​ធ្វើ​បាន​សម្រេច​ទៅ​តាម​វិញ្ញាសា ទើប​គណៈកម្មការ ឬ​អ្នក​រៀប​ចំ​កម្មវិធី​បាន។ក្នុង​កម្មវិធី​នោះ​ទៀត​សោត​បេក្ខជន ភារិន​ មិន​ត្រឹម​តែ​អាច​ចង់​ចាំ​ថ្ងៃ​ខែ​ក្នុង​ប្រតិទិន​បាន​យ៉ាង​ល្អ​នោះ​ទេ លោក​ថែម​ទាំង​ចង់​ចាំ​លេខ​រៀង​ពេល​កម្មវិធី​តម្រូវ​ការ​សន្លឹក​បៀរ​រហូត​៥២​សន្លឹក​។

ក្រោយពីសារព័ត៍មានបរទេសបានចុះផ្សាយជាហូរហែរមក ក៏មានបងប្អូនខ្មែរជាច្រើនបានលើកទឹកចិត្ត និងស៊ែរតៗគ្នា លើកទឹកចិ្តជាពិសេសធ្វើឲ្យពិភពលោកទទួលស្គាល់ថា កម្ពុជាជាប្រទេសអច្ឆរិយៈ និងស្ងើចសរសើរថា ខ្មែរមិនជាខ្លាំង ដូចពាក្យចាស់ពោលថា កូនខ្មែរ នៅតែមានអ្នកពូកែដូចសម័យអង្គរ។

ក្នុងនោះដែរ ឧកញ៉ា ស្រី ចាន់ថន ក៏បានបង្ហាញអារម្មណ៍ថា "សម្រាប់រូបខ្ញុំផ្ទាល់ ពិតជាអស្ចារ្យ រំភើប និងមានមោទនៈភាពណាស់សម្រាប់ប្អូនប្រុស ហុង ភារិន អាយុត្រឹមតែ២២ឆ្នាំ ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ ជ័យ ភូមិ ប្រទេសថៃ បានចូលរួមបង្ហាញសមត្ថភាពពិសេស នៃការធ្វេីតេស្តសមត្ថភាពនៃការចងចាំ ក្នុងកម្មវិធី “Super100” របស់ស្ថានីយ៍ទូរទស្សន៍ថៃមួយឈ្មោះ Workpoint Enterntainment ។ ដើម្បីជាការលើកទឹកចិត្តដល់រូបប្អូន ហុង ភារិន ផ្ទាល់ ខ្ញុំសូមចូលរួមជួយជាថវិកាជូនប្អូនចំនួន

(៤លានរៀល)ផងដែរ​ សម្រាប់ជួយសម្រួលដល់ការសិក្សារបស់ប្អូនបន្តទៀត។ ប្រសិនជាប្អូនបានទទួលពត៌មានពីខ្ញុំតាមរយៈfacebookនេះ​ សូមប្អូនជួយទំនាក់ទំនងខ្ញុំតាមរយៈ 086 616 616 ដើម្បីទទួលថវិកានេះ។ សូមអរគុណ??"

មានវីដេអូខាងក្រោម៖