កាលពីពេលថ្មីៗនេះ មានដំណឹងល្អសម្រាប់កុមារកម្ពុជាគ្រប់រូប ដែលបានកេីតមានជំងឺបេះដូងចំហ នឹងត្រូវបានទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យជំនាញប្រទេសចិនដោយមិនគិតថ្លៃ ក្រោមការជួយឧបត្ថម្ភពីអង្គការមជ្ឈមណ្ឌលស្រាវជ្រាវឥរិយាបថនិងសុខភាពសិក្សា YUNDI ។

នេះបេីយោងតាមប្រភពគណនីហ្វេសប៊ុកផេកឈ្មោះ "YUNDI–China NGO" បានសរសេររៀបរាប់អោយដឹងថា៖ («ប្រសិនបេីមានព័ត៌មានពីកុមារអាយុក្រោម១៤ឆ្នាំ មានជំងឺបេះដូងចំហ កុំស្ទាក់ស្ទេីរទាក់ទងមកអង្គការ YUNDI!បច្ចុប្បន្នមានកុមារកម្ពុជាជាច្រើនរូបកំពុងទទួលបានការវះកាត់បិទភ្ជាប់បេះដូងចំហ និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងខេត្តយូណាន៕»)

ប្រភពពីប្រជាពលរដ្ឋម្នាក់ បានប្រាប់ថា អង្គការ YUNDI ដែលជាសង្គមស៊ីវិលមួយរបស់ប្រទេសចិន បាននិងកំពុងព្យាយាមសម្រេចនូវក្តីសង្ឃឹមនិងបំណងប្រាថ្នារបស់កុមារកម្ពុជា ដែលមានជំងឺបេះដូងចំហពីកំណើត និងបានចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។





ប្រភព:YUNDI–China NGO