រំភើបណាស់...គ្រាន់តែបានឃើញប្អូនៗ ដើររាំតាមហាងរហូតដល់ម៉ោង១យប់រាល់ថ្ងៃ ដើម្បីយកលុយទៅរៀននោះ ស្រាប់តែតារាចម្រៀងសំលេងស្អក លោក ខេម ធ្វើរឿងមួយភ្លែត ចំពោះប្អូន...
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀងសំលេងស្អក ប្រចាំផលិតកម្ម ថោន លោក ខេម ដែលទទួលបានការគាំទ្រ ពីសំណាក់ មហាជន ។ តារាចម្រៀងសំលេងស្អករូបនេះ បានជួបជាមួយក្មេងប្រុសពីរនាក់ ដែលដើររាំតាមហាង ក្នុងការរកលុយ ទុកសម្រាប់ទៅរៀនសូត្រ ដោយការអាណិត និងស្រលាញ់ ចំពោះប្អូនៗលោកក៏បានហៅប្អូនទាំងពីរនាក់នេះ មករាំនៅក្នុងក្រុមរបស់លោក។


បើងាកទៅមើល ប្អូនៗទាំងពីរនាក់នោះវិញ ពិតជាមានការសប្បាយចិត្តជាខ្លាំង ព្រោះពួកគាត់អាចរកប្រាក់បាន ដោយសមត្ថភាព និងទេពកោសល្យដែលពួកគេមាន ។​ម្យ៉ាងទៀត ប្អូនៗក៏បានប្រាក់កំរៃខ្លះ ដើម្បីរៀនសូត្រ និងបានជួយដល់គ្រួសាររបស់ប្អូនៗទៀតផង។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយរបស់លោក ខេម បានបង្ហោះសារកាលពីប៉ុន្មានម៉ោង មុននេះថា "ដោយក្តីអាណិតអាសូរឃើញគាត់នៅក្មេងម៉ោងមួយ ពីរយប់មិនទាន់គេង ដើររាំតាមហាង ដើម្បីយកលុយរៀន ក៏សំរេចចិត្តយកគាត់ទាំងពីរចូលក្រុមរាំ​របសខ្ញុំតែម្ត​ង "។



ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានចូលរួមសម្តែងការត្រេកអរ ចំពោះដំណឹងល្អមួយនេះ ហើយតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់នេះ ក៏មានអារម្មណ៍សប្បាយរីករាយ ដែលបានជួយដល់ក្មេងៗផងដែរ៕


ប្រភព៖ Khem ខេម