ចូរប្រើជីវិតនៅជាមួយមនុស្សដែលធ្វើឲ្យអ្នកមានក្តីសុខ តែកុំទ្រាំប្រើជីវិតរស់នៅជាមួយមនុស្សដែលធ្វើឲ្យអ្នកមានតែក្តីទុក្ខអី...
-

ភ្នំពេញ៖ ជាទូទៅមហាជនប្រាកដជាបានឃើញ លោក ឧកញ៉ា ទៀ វិចិត្រ បានធ្វើអំពើល្អ ដោយលោកបានជួយដល់​ មហាជន ចាស់ជរា ក្មេងកំព្រា និងជនទីទាល់ក្រជាច្រើនអ្នក ដែលមានការលំបាក ជាពិសេសគឺនាពេលថ្មីៗនេះ លោកបានជួយដល់ក្រុមគ្រួសារអ្នកនេសាទ ។ មហាជណជាច្រើន តាមបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែក រាល់សកម្មភាពរបស់លោក ឧកញ៉ា ទៀ វិចិត្រ ព្រោះតែការស្រលាញ់ និងការគោរព ពីសំណាក់ ដោយលោកបានធ្វើទង្វើរល្អជាច្រើន ហើយទង្វើរដ៏ល្អនោះ ពិតបានធ្វើឲ្យបងប្អូន ក៏ដូចជាមហាជន មានការត្រេកអរ និងរំភើបចិត្តជាខ្លាំង ។ 


ជាក់ស្តែងលោក ឧកញ៉ា ក៏តែងតែ បង្ហោះសារ នៅលើបណ្តាញសង្គមរបស់លោក នូវពាក្យល្អ និងពោលពេញទៅដោយអត្តន័យ ដែលជាហេតុធ្វើឲ្យមហាជន​ មានការគាំទ្រជាខ្លាំង ចំពោះរូបលោក ។ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ឧកញ៉ា បានបង្ហោះសារយ៉ាងខ្លីដែលមានន័យថា​ "ចូរប្រើជីវិតនៅជាមួយមនុស្សដែលធ្វើឲ្យអ្នកមានក្តីសុខ តែកុំទ្រាំប្រើជីវិតរស់នៅជាមួយមនុស្សដែលធ្វើឲ្យអ្នកមានតែក្តីទុក្ខអី...៚ ទៀ វិចិត្រ"។


ជាការពិតណាស់ ការប្រើជីវិតរស់នៅជាមួយមនុស្សដែលយើងស្រលាញ់ ឬ រស់នៅដោយក្តីសុខ វាពិតជាធ្វើឲ្យរស់នៅពោលពេញទៅដោយសេចក្តីសុខ ខាងផ្លូវចិត្ត ហើយការរស់នៅដោយក្តីសុខនេះផងដែរ ក៏ជួយឲ្យជីវិតយើងរស់ មានផាសុខភាព រស់នៅយ៉ាងរីករាយ ផ្លូវអារម្មណ៍យើងក៏បានធូរស្រាល គ្មានទុក្ខកង្វល់ ហើយក៏មានតែស្នាមញញឹម ខុសឆ្ងាយពីមនុស្សដែលរស់នៅជាក្តីទុក្ខ ឆ្ងាយណាស់៕


ប្រភព៖ ទៀ វិចិត្រ TEA VICHET