លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលជួបពិភាក្សាជាមួយ លោក Chris G. Parkhurst ផលិតករភាពយន្តឯកសារ Elvis Of Cambodia បង្ហាញពីវីរះភាព និងភាពល្បីល្បាញរបស់អ្នកចម្រៀងសំឡេងមាស ស៊ិន ស៊ីសាមុត ...
ស៊ីហៀង
-

អ្នកណាៗក៏ស្គាល់ម្ចាស់សំឡេងមាស លោកតា ស៊ិន ស៊ីសាមុត​ ដែលមានឈ្មោះបោះសំលេង ហើយបងប្អូនពិតជាបានស្តាប់ សំលេង ដ៏ក្រអួនក្រអៅ របស់លោកតា បើទោះបីជាលោកតា បានលាចាកលោកយើងទៅក៏ពិតមែន តែលោកតាបានបន្សល់អនុស្សាវរីយ៍ជាច្រើន ពិសេស គឺបទចំរៀងរបស់លោកតាផ្ទាល់តែម្តង។ រាល់ពេលបានស្តាប់សំលេងដ៏ក្រអួនក្រអៅនេះហើយ ធ្វើឲ្យមហាជនលាន់សរសើរមិនបាន។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ​ បានបង្ហោះសារនៅលើបណ្តាញសង្គម អំពីដំណឹងដ៏ល្អមួយនោះគឺ លោក Chris G. Parkhurst ផលិតករភាពយន្តឯកសារ ដើម្បីពិភាក្សាអំពីគម្រោងផលិត និងផ្សព្វផ្សាយភាពយន្តឯកសារ Elvis Of Cambodia ដែលជាភាពយន្តឯកសារបង្ហាញពីវីរះភាព និងភាពល្បីល្បាញរបស់អ្នកចម្រៀងសំឡេងមាស ស៊ិន ស៊ីសាមុត។


នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលជួបពិភាក្សាជាមួយ លោក Chris G. Parkhurst ផលិតករភាពយន្តឯកសារ

កាលពីថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១:០០ព្រឹក នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលជួបជាមួយ លោក Chris G. Parkhurst ផលិតករភាពយន្តឯកសារ ដើម្បីពិភាក្សាអំពីគម្រោងផលិត និងផ្សព្វផ្សាយភាពយន្តឯកសារ Elvis Of Cambodia ដែលជាភាពយន្តឯកសារបង្ហាញពីវីរះភាព និងភាពល្បីល្បាញរបស់អ្នកចម្រៀងសំឡេងមាស ស៊ិន ស៊ីសាមុត។

ក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ និងបានផ្តល់លិខិតគាំទ្រផ្លូវការរបស់ក្រសួងចំពោះគម្រោងដ៏មានសារសំខាន់នេះ"។


ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: