កំសត់ណាស់អ្នកម្តាយអើយ...ជិតដល់រដូវភ្ជុំហើយ សូមជួយលោកយាយឲ្យគាត់ បានហូបឆ្អែតផង បងប្អូន...
ស៊ីហៀង
-

បច្ចុប្បន្ននេះ មានបងប្អូនជាច្រើនបានធ្វើឲ្យបានចូលរួមសង្គមមនុស្សធម៏ និងបានជួយដល់មនុស្សជាច្រើន ដូចជា ចាស់ជរា ក្មេងកំព្រា និងជនពិការ ដែលកំពុងតែត្រូវការពីសំណាក់សប្បុរសជន ។ ទន្ទឹមនឹងនេះ ក៏សូមអំពាវនាវ ដល់សប្បុរសជន មេត្តាជួយដល់លោកយាយកំសត់ម្នាក់ ដែលកំពុងតែជួបនូវការលំបាក​ ខ្វះស្បៀង គ្មានថវិការ សម្រាប់ធ្វើបុណ្យ ទេបងប្អូន។


នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា នួន សុបឿន ធ្វើខាងសប្បុរសធម៌ បានបង្ហោះសារនៅថ្ងៃនេះថា "ជិត​ដល់​រដូវ​ភ្ជុំ​បិណ្ឌ​ហេីយ​ សូម​អំពាវនាវ​ដល់​បងប្អូន​សប្បុរសជន​ ទាំង​អស់​មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​លោក​យាយ​ក្រីក្រ​មួយគ្រួសារនេះ ផង​ អោយ​គាត់​បាន​ស្គាល់​របស់​ឆ្ងាញ់​និងហូបឆ្អែត​ ទោះបី​តិច​ក្ដី​ច្រើន​ ក្តី​តាម​សទ្ធា​ជ្រះថ្លា​របស់​បងប្អូន​ យាយ​នៅ​ ស្រុក​ថ្ពង​ ខេត្ត​កំពង់​ស្ពឺ​។ទំនាក់ទំនង​ជួយ​លោក​យាយ​ 0965056900"។


យ៉ាងណាមិញ ក៏សូមបងប្អូនទាំងអស់មេត្តាជួយដល់ លោកយាយកំសត់ម្នាក់ ដែលរស់នៅយ៉ាងលំបាក ព្រោះថាជីវិតនេះគាត់រស់នៅយ៉ាងលំបាក នៅក្នុងខ្ទមចាស់ រស់នៅតែម្នាក់ឯងកំសត់ ។ ដូចនេះសូមបងប្អូន មេត្តាជួយដល់លោកយាយកំសត់ម្នាក់នេះផង៕


ប្រភព៖ នួន សុបឿន ធ្វើខាងសប្បុរសធម៌