តារាសម្តែង លោក ស្រេន​ វុធថា បាននាំយកថវិកាទៅជូនប្អូនប្រុសកំសត់ម្នាក់ ធ្វើការលាងចាយឲ្យគេ បានប្រាក់បន្តិចបន្តួច ដើម្បីព្យាបាលម្តាយដែលមានជំងឺបេះដូង...មានវិដេអូ
ស៊ីហៀង
-

តារាសម្តែង លោក ស្រេន វុធថា ដែលជាតារាសម្តែងម្នាក់ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់​ មហាជន ។ ដោយឡែក ក្រៅពីអាជីពជាតារាសម្តែងហើយនោះ តារាប្រុសស្រស់សង្ហារូបនេះ ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការជួយដល់សង្គមជាតិ ក្នុងការជួយដល់ជនទីទាល់ក្រ ចាស់ជរា និងក្មេងកំព្រាជាដើមនោះ។


ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ តារាប្រុសរូបនេះ បាននាំយកថវិការរបស់សប្បុរសជន ទៅជូនក្មេងប្រុស អាយុ១៣ឆ្នាំម្នាក់ ដែលកំពុងតែជួបនូវការលំបាកជាខ្លាំង ព្រោះតែម្តាយរបស់ប្អូនឈឺ ហើយប្អូនប្រុស ពុំមានប្រាក់នៅក្នុងការព្យាបាលម្តាយនោះទេ ។ ពេលឃើញបែបនេះតារាសម្តែងរូបនេះ ក៏បានប្រកាសស្វែងរកជំនួយ ដើម្បីជួយដល់ប្អូនប្រុស ហើយកាលពីថ្ងៃម្សិលមិញនេះ គាត់ក៏បានយកប្រាក់ទៅប្រគល់ដល់ដៃប្អូនប្រុសផងដែរ។


នៅក្នុងគណនីហ្វេសប៊ុករបស់តារាប្រុសរូបនេះ បានលើកឡើងថា​"ថ្ងៃនេះខ្ញុំបាទបានយកថវិការដែរបងប្អូនជួយដល់ប្អូនប្រុសដែរមានម្ដាយមានជំងឺប្រចាំកាយ គឺជំងឺបេះដូង ហើយពេលនេះម្ដាយរបស់ប្អូនត្រូវបានបងប្អូនយកទៅព្យាបាលនៅឯខេត្ដរតនៈគីរី ហើយពេលនេះប្អូនប្រុសបានស្នាក់នៅក្នុងហាងដែរប្អូនប្រុសធ្វើការ ប្អូនប្រុសធ្វើកាបានមួយខែ60$ដោយលាងចាន ជូនតុក រៀបចំតុក ហើយប្អូនប្រុសពុំបានរៀនសូត្រនិងគេទេ ត្រូវរកប្រាក់ដើម្បីរដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយប្អូនប្រាប់ថាចង់បានកងមួយជិះ និងសូមទូរសព្ទមួយអីក៏បានដែរអោយតែពូមីងអោយគាត់គាត់ចង់ទុកទាក់ទងទៅម្ដាយរបស់គាត់ ហើយប្អូនក៏សូមអោយពូមីង ពុកម៉ែបងប្អូនជួយដល់ម្ដាយគាត់ផង? គាត់គ្មានលទ្ធភាពរកលុយព្យាបាលម្ដាយគាត់ទេ ហើយរាល់ថ្ងៃប្អូនសូមម្ចាស់ស្នាក់នៅ ឈ្មោះហាង កំពត KTV នៅចាក់អង្រែក្រោម ហើយខ្ញុំបាទក៏សូមអរគុណដល់បងប្អូនទាំងអស់ដែរបានជួយប្អូនប្រុស សូមជូនពរអោយពុកម៉ែបងប្អូនទាំងអស់អោយជួបតែសំណាងល្អ សុខភាពល្អ រកសុីទទួលទានមានបានគ្រប់ក្រុមគ្រួសារ???

Acc =ABA

SREN VUTHA

001107217 ? 081606868"។


មានវិដេអូ៖



ប្រភព៖ ស្រេន វុធថា