កាលពីវេលាម៉ោង០៥ និង៤៥នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ មានករណីភ្លើងឆេះមួយបានកើតឡើង នៅផ្សារទំនេីបត្បូងពេជ្រ ភោជនីយ៍ដ្ឋានមុីវៃធានតាំង និងភោជនីយ៍ដ្ឋានHAN SHENG ស្ថិតនៅតាមបណ្តោយសបិតុ ក្រុមទី78 ភូមិ14 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទី1ឈ្មោះ : Wang Liang ភេទប្រុស អាយុ35ឆ្នាំ (ជនជាតិចិន) មុខរបរ : ម្ចាស់ភោជនីដ្ឋានHAN SHENG ។ ម្ចាស់ទី2ឈ្មោះ : Xia You Zeng ភេទប្រុស អាយុ33ឆ្នាំ (ជនជាតិចិន) មុខរបរ : ម្ចាស់ផ្សារទំនេីបត្បូងពេជ្រ។ ម្ចាស់ទី3 : Xu kang ju ភេទប្រុស អាយុ 37ឆ្នាំ (ជនជាតិចិន) មុខរបរ : ម្ចាស់ភោជនីយ៍ដ្ឋានមុីវៃធានតាំង។

មូលហេតុនៃការឆេះគឺបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ។ ប្រភេទសំណង់ : អាគារសង់ពីបេតុងប្រក់ស័ង្កសី ទំហំ 28ម៉ែត្រ x 30ម៉ែត្រ ។ ឆេះខូចខាតសម្ភារ: : ឆេះម៉ាសុីនត្រជាក់ចំនួន 13គ្រឿង សម្ភារ:ប្រេីប្រាស់នៅក្នុងភោជនីយដ្ឋាន អស់ប្រហែល50% និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ។ រថយន្តការិ.អគ្គិភ័យ : ចំនួន 12គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន 15ឡាន ស្មេីនឹង60ម៉ែត្រគូប ។ រថយន្តជំនួយកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន 02គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន 02ឡាន ស្មេីនឹង 08ម៉ែត្រគូប ។រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន 04គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន 08ឡាន ស្មេីនឹង 24ម៉ែត្រគូប៕








ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ