Idol...អ្នកនាង ឪក សុគន្ធកញ្ញា បាននាំយកថវិការ ទៅជូនមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាហើយ នូវចំនួនទឹកប្រាក់...
ស៊ីហៀង
-

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឪក សុគន្ធកញ្ញា ដែលជាអាយដល (Idol) របស់ពុកម៉ែ​ បងប្អូន បានធ្វើការចែករំលែកក្តីស្រលាញ់ ជូនដល់កុមារកម្ពុជា ដោយអ្នកនាង បាននាំយកថវិការ ក្រោយពីការលក់សំលៀកបំពាក់ របស់អ្នកនាង ទៅជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៥,១៦៨,០០០ និង ៥,១៦៨ ដុល្លារ ។ ទឹកចិត្តដ៏ល្អមួយនេះ បានធ្វើឲ្យ Fan Fan ជាច្រើន បង្ហាញ ក្តីរំភើប ជាមួយការជូនពរដល់អ្នកនាង កូននៅក្នុងផ្ទៃ ឲ្យមានសុខភាពល្អ និងមានសេចក្តីសុខគ្រប់ពេលវេលា។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង​បានបង្ហោះសារ នៅលើបណ្តាញសង្គម កាលពីថ្ងៃម្សិលមិញថា​"នេះ​ជា​ថវិកា​បានមកពីការ "ទិញដើម្បីចែករំលែកក្តីស្រលាញ់" របស់បងប្អូនទាំងអស់គ្នា ថ្ងៃនេះ​នាងខ្ញុំ​បាន​យកមកប្រគល់ជូន មូល​និធិ​គន្ធបុប្ផា​កម្ពុជា​ ??? អរគុណ​ចំពោះ​ការ​ចូល​រួម​របស់​បងប្អូន​គ្រប់គ្នា... ???"។


ទន្ទឹមនឹងនេះ  ក៏មានបងប្អូនជាច្រើនបានបង្ហាញក្តីរំភើប​ និងអរគុណចំពោះទឹកចិត្តដ៏ល្អនេះ ព្រោះនេះជាចំណែកមួយដែលជួយដល់កុមារនៅកម្ពុជា ជាច្រើនអ្នក កំពុងតែត្រូវការជំនួយ និងការជួយពីមន្ទីរពេទ្យ ដោយសារតែមន្ទីរពេទ្យមួយនេះ ជាក្តីសង្ឃឹមរបស់អ្នកម្តាយគ្រប់រូប ពិសេសគឺជនទីទាល់ក្រ ដែលអាចយកកូនមកព្យាបាលបាន ។ មន្ទីរពេទ្យគន្ធបុប្ផា គឺជាកន្លែងជួយសង្គ្រោះជីវិតរបស់ក្មេងៗ គ្រប់រូប ពេលមានជំងឺឈឺ ថ្កាត់ ផ្សេងៗ ដែលប្រជាជនកម្ពុជាមានក្តីសង្ឃឹមជាងគេបង្អស់៕


ប្រភព៖ Aok Sokunkanha - ឱក សុគន្ធកញ្ញា