លោកឧកញ៉ា ទៀ វិចិត្រ គឺជាឧកញ៉ាមួយរូប ដែលបានរួមចំណែកនៅក្នុងការជួយដល់សង្គម ពិសេសគឺ ចាស់ជរា និងជនទីទាល់ក្រ ដែលកំពុងតែត្រូវការជំនួយ និងការជួយពីសំណាក់ បងប្អូនសប្បុរសធម៏ទាំងអស់ ព្រោះតែជីវិតរបស់គាត់ ពិតជាមានការលំបាក ជាខ្លាំង ។ ទង្វើរដ៏ល្អនេះ បានធ្វើឲ្យមហាជនមានការគាំទ្រ និងត្រេកអរជាខ្លាំង ព្រោះការជួយគ្នាក្នុងគ្រាលំបាក គឺជារឿងល្អ មួយសម្រាប់សង្គមខ្មែរជាទីបំផុត។ ម្យ៉ាងវិញទៀត លោកតែងតែ បង្ហោះសារ ក្នុងអត្តន័យល្អៗ ធ្វើឲ្យមហាជនមានការគាំទ្រជាខ្លាំង។
ដោយឡែកនៅក្នុងគណនីហ្វេសប៊ុក របស់លោក ឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារនៅក្នុងហ្វេសប៊ុករបស់លោកថា "នៅពេលដែលមានភ្លើងបញ្ហាកើតឡើង ឲ្យពន្លត់ត្រឹមតែខ្លួនយើង កុំជះភ្លើងបញ្ហាទៅលើអ្នកដទៃ ព្រោះវាអាចឆេះរាលពេញពាសពេញកាល ឡានទឹក 20 គ្រឿងក៏មិនងាយពន្លត់ដែរ...??ទៀ វិចិត្រ"។
ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍ រំភើបពេលមានមនុស្សល្អៗ ដូចជាលោកឧកញ៉ា ហើយក៏មានអ្នកខ្លះថា បេីមនុស្សភាគច្រេីនមានចិត្តគំនិតដូចលោក ប្រហែលជាល្អណាស់សុំចូលរួមសរសេីរនូវមតិល្អៗរបស់លោក ។ និងមានអ្នកខ្លះថា លោកជាមនុស្សជោគ ជ័យនៅក្នុងជីវិត ហេីយចិត្តនោះទៀតសោធ ប្រកបដោយមេត្តា ពិតជាគំរូល្អមែន៕
ប្រភព៖ ទៀ វិចិត្រ TEA VICHET