លោកសាន ផានិត បានបញ្ជាក់យ៉ាងច្បាស់ថា លោក គឹម ហេង អតីតម្ចាស់ផលិតកម្ម KH ពិតជាធ្លាក់ខ្លួនលក់ទឹកសុទ្ធពិតមែន ចំណែកឯម្ចាស់ផលិតកម្មRSK វិញ គឺ...
ស៊ីហៀង
-

នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងលោក សាន ផានិត ដែលបានបង្ហោះសារពីទុក្ខលំបាករបស់លោក គឹម ហេង ដែលជាអតីតម្ចាស់ផលិតកម្ម KH PROMOTION ដែលគាត់បានធ្លាក់ខ្លួនលក់ទឹកសុទ្ធនៅតាមផ្លូវ ជាហេតុធ្វើឲ្យមហាជនចង់ដឹងជាខ្លាំង តើរឿងហេតុនោះយ៉ាងណា? តើគាត់ពិតជាធ្លាក់ខ្លួនលក់ទឹកសុទ្ធនៅតាមផ្លូវពិតមែនឬយ៉ាងណា? 


ដោយឡែកលោក សាន ផានិត ម្ចាស់បទ "ជាប់រវល់" ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនោះ ក៏បានបង្ហោះសារថា "បន្តិចមុននះបង គឺម ហេង KH បានបញ្ជាក់ប្រាប់ខ្ញុំតាមឆាតហើយគាត់ពិតជាលក់ទឹកសុទ្វមែន ចំណែក អ្នកមុីងសួរ វណ្ណី ម្ចាស់ផលិតកម្មRSK គាត់មិនបានលក់បាញ់ឆាវទេ គាត់គ្រាន់តែថតលេងឆាតរូបប្រាប់ខ្ញុំលេងសើចជាមួយខ្ញុំតែប៉ុណ្ណោះ !សូមសូមពត៍មានជួយស្រាយបំភ្លឺជូនគាត់វិញផងចុះ ! ហើយគាត់បានសំដែងក្តីអាណិតអាសូពន់ពេកដល់បងគឺមហេងខ្លាំដែរបន្ទប់ពីបានដឹងពីបងគឹមហេងភ្លាម តាមពិតរាល់ង្ងៃគាត់មានមុខងាជាអ្នកស្រីជំទាវ ដោយមានជំនូញធំៗជាច្រើននៅឯខេត្តបាត់តំបង" ។


ក្រោយពីទទួលបានដំណឹងនេះភ្លាម ធ្វើឲ្យមហាជនមានការអាណិតជាខ្លាំង ហេតុអីបានជាលោកធ្លាក់ខ្លូនដល់ថ្នាក់នេះ។ មហាជនមានតែសម្តែងការអាណិតដល់រូបលោក ផងដែរ៕


ប្រភព៖ San Phanith