សូមជួយស៊ែរឲ្យសាច់ញាតិប្អូនប្រុសបានឃើញផង...ក្មេងប្រុសម្នាក់​ ឈ្មោះ ពេជ្រ ជិះម៉ូតូវង្វេងផ្លូវ ហើយម៉ូតូក៏អស់សាំងទៀត ពេលនេះកំពុងនៅ...
-

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ មានក្មេងប្រុសម្នាក់ បានជិះម៉ូតូវង្វេងផ្លូវ  ប្រឡាក់ដីពេញតែខ្លួន ហើយម៉ូតូក៏អស់សាំងទាំងយប់ទៀត មិនដឹងថាពិបាកយ៉ាងណាទេ។ ប្អូនប្រុសមានឈ្មោះថា ពេជ្រ នៅភូមិត្រពាំងឬស្សី​ ឃុំដំណាក់សុក្រំ​ ស្រុកដងទង់​ ខេត្តកំពត​ វង្វេងពីជីតាឈ្មោះ​ អ៊ុក​ ជី​ ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា កូន ខ្លាតូច បានបង្ហោះសារទាំងស្រុងថា "ជួយshereយកបុណ្យផងបងប្អូនកូនគេកូនយើងប្អូនគេប្អូនយើង

ក្មេងប្រុសនេះជិះម៉ូតូមកពីដំណាក់ចង្អើរ ខេត្តកែប វង្វេងផ្លូវអស់សាំងនៅខាងជើងស្ពានកំពតរកផ្លូវទៅផ្ទះមិនឃើញ ប្រឡាក់ដីស្រម៉ក គួឲ្យសង្វេគណាស់ ខ្ញុំក៏ចតរថយន្តចុះសួនាំនិងឧបត្ថម្ភថវិការមួយចំនួន ក្មេងនេះគេថា គេឈ្មោះប្រុសពេជ្រ​ នៅភូមិត្រពាំងឬស្សី​ ឃុំដំណាក់សុក្រំ​ ស្រុកដងទង់​ ខេត្តកំពត​ វង្វេងពីជីតា​ អ៊ុក​ ជី​ កាលពីវេលាម៉ោង៣​ រសៀល​ ថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០១៩។

បើបងប្អូនណាស្គាល់សាច់ញាតិនិងក្រុមគ្រួសារក្មេងប្រុសនេះ សូមជួយផ្តល់ដំណឹងផង ឥលូវក្មេងនេះខ្ញុំបានប្រគល់ជូនយុវជនស្រលាញ់សន្តិភាពខេត្តកំពត នាំមកស្នាក់ការយុវជនហើយទំនាក់ទំនងទៅប៉ូលីសអោយជួយស្រាវជ្រាវបន្ថែម សូមទាក់ទងលោកនូរ ចន្ទ័ដាប្រធានយុវជនស្រលាញ់សន្តិភាពខេត្តកំពត016909060 លោកម៉ី សាវុធ អនុប្រធាន07033358 សូមអរគុណ"។

ប្រសិនបើមានបងប្អូនណា បានស្គាល់ ប្អូនប្រុស មេត្តាជួយដល់ផ្តល់ដំណឹងដល់ ក្រុមគ្រួសាររបស់ប្អូនប្រុសផង ព្រោះគាត់ពីតជាគួរឲ្យអាណិតខ្លាំងណាស់ ។  ឥឡូវក្មេងនេះខ្ញុំបានប្រគល់ជូនយុវជនស្រលាញ់សន្តិភាពខេត្តកំពត នាំមកស្នាក់ការយុវជនហើយទំនាក់ទំនងទៅប៉ូលីសអោយជួយស្រាវជ្រាវបន្ថែម សូមទាក់ទងលោកនូរ ចន្ទ័ដាប្រធានយុវជនស្រលាញ់សន្តិភាពខេត្តកំពត016909060 លោកម៉ី សាវុធ អនុប្រធាន07033358 សូមអរគុណ"៕

ប្រភព៖ កូន ខ្លាតូច