ព្រះជួយ បើថ្លៃម្លឹងៗមានអ្នកណាចង់ទៅលេងទៀត...រមណីដ្ឋាននៅខេត្តកែប គ្រាន់តែអង្គុយមិនកុម៉្មង់ម្ហូបហាង ត្រូវបង់ថ្លៃតូប មួយ៥០ដុល្លារ...មានវិដេអូ
-

នាពេលរដូវបុណ្យទៀន បងប្អូនខ្មែរជាច្រើន បានធ្វើដំណើរកំសាន្តទៅតាមរមណីដ្ឋាន ឬកន្លែងកំសាន្តផ្សេង ដើម្បីលំហែរកាយ ក៏ដូចជាបានជួបជុំគ្រួសារ សាច់ញាតិផងដែរ។ ដោយឡែកយើងងាកមកមើលខេត្តកែប​ ឯនេះវិញ ក៏មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅលេងកំសាន្តជាច្រើនហូរហែ ។ ទន្ទឹមនឹងការដើរលេងកំសាន្តជួបជុំបងប្អូនយ៉ាងសប្បាយរីករាយផងនោះ ក៏ស្រាប់តែមានការបែកធ្លាយរឿងតំលៃ ជួលតូបនៅកែប ដែលមានតំលៃដល់ទៅ៥០ដុល្លារ បើមិនកុម៉្មង់ម្ហូបញុាំនោះ។ 

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា បង គជ់ បានធ្វើការបង្ហោះវិដេអូ អមជាមួយខ្លឹមសារ កាលពីថ្ងៃម្សិលមិញថា "មោះមកទស្សនាផ្ទាល់ពីទិដ្ធភាពកាលពី28 កញ្ញា​ ឆ្នាំ2019នៅឆ្នេកែប ដែលអ្នកលក់នៅទីនុះកោរមិនដាក់ទឹក ហេីយពិចារណាទាំងអស់គ្នា។ ដំបូងឡេីយវាថាតូបតំលៃ50000៛ តែទាល់កម្មង់ម្ហូបវាប្រាំមុខហ្វ្រីតូប ដោយតំលៃម្ហូបមួយមុខ60000៛ចឹងតែបេីកម្មង់ក្រោមប្រាំមុខតូបមួយ50000៛ ដល់តែពេលចុងក្រោយវានិយាយខ្លួនឯងដូចក្នុងវីដេរអូ​ ថាបេីអង្គុយមិនកម្មង់ម្ហូបហាងវា ត្រូវបង់ថ្លៃតូប50$​ បេីមិនជឿរមេីលវីដេរអូអោយចប់។

មិនតែប៉ុណ្នោះ បេីភ្ញៀវណាចូលអង្គុយហេីយ ដេីរចេញវាគំរាមថាត្រូវតែបង់ថ្លៃតូប50$ដែរ តេីខាងមន្ទីទេសចរណ៍ខេត្រកែបមានមេីលឬទេអស់លោក កុំអោយស្អុយអោយសោះណា។ មិនត្រឹមតែប៉ុណ្នោះ ពេលភ្ញៀវនុះគាត់អញ្ជេីញចេញទៅ ម្ចាស់ហាងសុតតែយកអង្ករមកក្រវាសចេញទៀតផង។ ពិចារណាផងខាងអស់លោកខេត្តកែប គួរគិតថាអស់លោកជាអាជ្ញាធរដែនដី មិនថាយ៉ាងមិចទេតែអោយវាសមរម្យបន្តិចទៅ"។

គ្រាន់តែឃើញវិដេអូ និងតំលៃ តូបភ្លាម ធ្វើឲ្យមហាជនមានការមិនពេញជាខ្លាំង ចំពោះម្ចាស់ហាង។ មានបងប្អូនខ្លះបានរៀបរាប់ថា " ខ្ញុំធ្លាប់ជួបហើយ។អង្គុយលើឆ្នេរក៏មិនបានវាថារបស់វាដែរ។កាលណោះខ្ញុំឃើញលេខខាងមន្ទីរទេសចរគេបិតលើដើមឈើករណីយើងជួបរឿងបែបហ្នឹងអោយcallតាមលេខហ្នឹងដល់យើងចុចcallទៅបានវាស្ងាត់វិញ។កុំអីវាលើកគ្នាមួយពូជមក។អោយតែថ្ងៃបុណ្យកាប់ឆៅហ្នង។អ្នកលក់តាមផ្សារធំៗមួយចំនួនក៏អញ្ចឹងដែរកាត់ថ្លៃកប់ពពកហើយអោយគេតថ្លៃតាំងហើយជេរគេ។អ្នកខ្លះចង់លក់របស់១រួចម្ហូប១ថ្ងៃហ្មង"និងមានអ្នកខ្លះថា "ហត់ណាស់ គួរអោយធុញ មិនចោល អារបៀបនឹង មិនដឹង កាន់ខែ កាន់ឆ្នាំដល់ណាទៀតទេ អាទម្លាប់បុណ្យទានឡើងថ្លៃ នឹង??? អញ្ចឹង ហើយបាន សុខចិត្តទៅចាយលុយស្រុកគេ វិញ ខ្ជឹល ចង់ ជជែក កោរ ទៀតទៅ តិចទៀតលែងមានភ្ញៀវអោយកោរ ហើយ កុំ រអ៊ូរថា បាត់ភ្ញៀវ "៕

សូមទស្សនាវិដេអូ ទាំងអស់គ្នា៖


ប្រភព៖ បង គជ់