សៀមរាប ៖បងប្អូនច្បាស់ជាបានជ្រាបហើយថានៅកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះបានកើតមានហេតុការអំពើហិង្សារមួយបានកើតឡើងដោយអ្នកខ្លាំងញីឈ្មោល ដែលមានស្ថានភាពស្រវឹង វ៉ៃជនរងគ្រោះបែកក្បាលហើយមកជេរ និង វ៉ៃប៉ូលីសទៀត ដោយ អាងខ្សែតំណាងរាស្ត្រ ខេត្តសៀមរាប ទើបសម្ថតកិច្ចមិនហ៊ានចាប់ខ្លួននោះពេលនេះត្រូវបានលោកស្នងការនគរបាលខេត្តនិងលោកព្រះរាជអាជ្ញា ខេត្តសៀមរាប បានអោយនគរបាលក្រុងសៀមរាបធ្វើការឃាត់ខ្លួននារីដែលវ៉ៃ ជេរដល់ម្ដាយនគរបាលចុះទៅអន្តរាគមន៍ហើយ។

ដោយឡែកនៅក្នុងពេលមុននេះបន្តិចគណនីហ្វេសប៊ុក សុីម ចាន់សុី ដដែលបានធ្វើការលើកឡើងឲ្យដឹងបន្ថែមទៀតនៅលើបណ្តាញសង្គមហ្វេសប៊ុកថា " ទីបំផុតនារីរូបស្រស់និងបុរសសង្ហាអាងខ្នងអាងខ្សែត្រូវបានដេកគុកហើយ ។ អគ្គស្នងការនគរបាលជាតិនិងក្រសួងយុត្តិធម៌ ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកស្នងការនគរបាលខេត្តនិងលោកព្រះរាជអាជ្ញា ខេត្តសៀមរាប បានអោយនគរបាលក្រុងសៀមរាបធ្វើការឃាត់ខ្លួននារីដែលវ៉ៃ ជេរដល់ម្ដាយនគរបាលចុះទៅអន្តរាគមន៍ ក្រោយដៃគូរប្រុសខ្លួនបានបង្ករហឹង្សាវ៉ៃលើគូរទំនាស់និងដបស្រាបៀរបណ្ដាលអោយបែកក្បាល នៅថែមផលបារ ដើម្បីរៀបសំណុំរឿងចោទប្រកាន់ទៅតុលាការធ្វើការផ្ដាន្ទាទោសតាមផ្លូវច្បាប់ កាលថ្ងៃទី៣០.០៩.២០១៩៕

ដូច្នេះហើយសូមបងប្អូនទាំងអស់គ្នាមេត្តាកុំប្រើប្រាស់អំពើហិង្សារអីមានរឿងអ្វីត្រូវតែដោះស្រាយនិងធ្វើការសម្រួលគ្នាតាមនិតិវិធីព្រោះការដោះស្រាយដោយប្រើប្រាស់អំពើហិង្សារគឺវាមិនបានអ្វីមកវិញទេមានរឿងក្តៅក្រហាយនិងឈឺសាច់រៀងៗខ្លួនជាពិសេសគឺខុសច្បាប់និងឈានដល់ការជាប់គុគជាខ្នោះជាប់ច្រវ៉ាក់ ធ្វើឲ្យខាតបង់ពេលវេលា ខាតបង់ទាំងការងារទាំងមាសប្រាក់ និងជីវិតគ្មានសុភមង្គល ជាចុងក្រោម សូមពិសារគ្រឿងស្រវឹងដោយការទទួលខុសត្រូវ។
ប្រភព៖ សុីម ចាន់សុី