រដូវបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ ទើបតែបញ្ចប់ ហើយបងប្អូនប្រជាពលរដ្ឋ ក៏បានធ្វើដំណើរពីទីជិតទីឆ្ងាយ ដើម្បីវិលត្រឡប់មកធ្វើការដូចជាធម្មតាវិញ ។ បើយើងងាកមកមើលពីចរាចរណ៍ផ្លូវគោកវិញ ពិតជាមានភាពតានតឹងខ្លាំងណាស់ ចាប់តាំងពីថ្ងៃទី២៩មក គឺនៅតែមានភាពកកស្ទះចរាចរណ៍ឥតឈប់ឈរ ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការបើកបរបញ្ច្រាស់ទិសតែម្តង។ បើនិយាយពីអ្នកបើករថយន្តមួយចំនួនតូចវិញ បើកបរគ្មានស្គាល់ច្បាប់ទំលាប់ មិនដឹងថាបានរៀនច្បាប់បើកបរឬក៏អត់នោះទេ គឺដឹងតែជាន់យកៗតែម្តង មិនអាណិតដល់អ្នកដែលធ្វើដំណើរដោយម៉ូតូអត់ទេ។
ដោយឡែកកាលពីប៉ុន្មានម៉ោងមុននេះ ក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Richard Ricky បានបង្ហាញការហួសចិត្ត ចំពោះអ្នកបើកបររថយន្តមួយចំនួនតូច ដែលគាត់បើកបររថយន្តបញ្ច្រាស់ទិសគេ ទាំងដែលផ្លូវគេបានបែងចែកត្រឹមត្រូវ ហើយជាផ្លូវដែលគេទើបនឹងធ្វើទៀត ទើបបណ្តាលឲ្យមិនអាចទៅមុខរួចទាំងអស់គ្នា។ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "ម្សិលមិញផ្លូវជាតិលេខ ៥ យើងនិង ??? ចេះប្រញាប់អីតែឯងអោយរៀង ??? ផ្លូវគេធ្វើចែកអោយជិះម្នាក់ម្ខាងហើយ ទៅជិះបញ្ច្រស់ផ្លូវគេ មានអីឡានធំមកពីមុខជាប់នៅនិង ទៅមុខក៏មិនរួច ក្រោយក៏មិនរួច ???"។
ចំណែកឯម្ចាស់គណនីហ្វេសប៊ុកមួយទៀតដែលមានឈ្មោះថា Rathana Jing Ly ក៏បានបង្ហោះសារទាំងហួសចិត្តដូចគ្នា ចំពោះអ្នកបើកបរបញ្ច្រាស់ទិសគ្នា ដែលជាហេតុធ្វើឲ្យមានការកកស្ទះពេញនឹង មិនអាចទៅមុខបាន។ ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារយ៉ាងខ្លីថា"ខ្មែរអើយខ្មែរខ្ញុំស្រលាញ់ជាងគេអារឿងជិះបញ្ច្រាស់ផ្លូវនិងហ្មង"។ ជាមួយគ្នានោះផងដែរ មានបងប្អូនជាច្រើនបង្ហាញការមិនពេញចិត្ត ជាខ្លាំង ព្រោះតែការបើកបរគ្មានច្បាប់ទំលាប់សោះ៕


មានវិដេអូ៖