ហ្វេសប៊ុក៖ នៅមុននេះបន្តិចបានមានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែមានស្ត្រីម្នាក់ចាញ់បោកគេអស់របស់មានតម្លៃពីក្នុងខ្លួនរលីង មានដូចជាខ្សែរក ចញ្ចៀន ក្រវិល លុយ ១០០$ សោរម៉ូតូ និងទូរស័ព្ទ ត្រូវបានជនសង្ស័យបោកប្រាស់យកអស់ពីខ្លួន ដោយបន្សល់ទុកគ្រាប់សំ ណរតូចៗហើយប្រាប់គាត់ថាជារបស់មានតម្លៃ ហើយដូរយករបស់មានតម្លៃពីក្នុងខ្លួនរបស់គាត់យកទៅអស់។

ជាមួយគ្នានេះបណ្តាញព័ត៌មានក៏ធ្លាប់ផ្សាយរាប់ភ្លេចដែរករណីនេះតែនៅតែបងប្អូនមិនយល់និងជ្រាបព័ត៌មាននេះសោះហើយទាំង នេះជាសារមួយបន្ថែមទៀតដើម្បីជូនទៅដល់បងប្អូនដូច្នេះសូមបងប្អូនជួយស៊ែរឲ្យបានច្រេីនដេីម្បីឲ្យបងប្អូនមិនទាន់ជ្រាបបានឃេីញប្រយោជន៏ឲ្យបងប្អូនបានដឹងថានេះជាករណីល្បិចចោរយកស្បោងផ្ទុកគ្រាប់សំ ណរមកដូរយកមាសនោះ។

យ៉ាងណាមិញបន្ទាប់ពីបានឃើញវិដេអូមួយនេះរួចបានធ្វើឲ្យមហាជនជាច្រើនបានកើតមានក្តីអាណិតអាសូរយ៉ាងខ្លាំងទៅដល់ស្រ្តីម្នាក់នេះយ៉ាងខ្លាំងនិងសម្តែងអារម្មណ៍ហួសចិត្តថាមិនគួរណាចាញ់បោកគេដូច្នេះសោះនេះហើយចង់បានរបស់គេខ្លាំងពេកលោភលន់ជ្រុលពេកដល់ពេលចុងក្រោយសល់ត្រឹមតែទឹកភ្នែកស្រែកយំទួញសោកបោកខ្លួនស្តាយរបស់ពិតហើយកាន់របស់ក្លែងក្លាយក្នុងដៃ ។

ដូច្នេះហើយសូមបងប្អូនទាំងអស់គ្នាបង្កើតការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នាព្រោះនៅក្នុងសង្គមយើងនៅក្នុងពេលបច្ចុប្បន្ននេះគឺពោពេញទៅដោយមនុស្សបោកប្រាស់នៅគ្រប់ទីកន្លែង ជាពិសេសចំពោះបងប្អូនណាដែលមានរបស់មានតម្លៃនៅក្នុងខ្លួនច្រើនសូមបង្កើនការប្រុងប្រុយ័ត្នឲ្យបានខ្ពស់ជៀសវាងមានគ្រោះថ្នាក់ដល់ខ្លួនយើង។

សូមទស្សនាវិដេអូខាងក្រោម៖