ហ្វេសប៊ុក៖ បងប្អូនច្បាស់ជាបានជ្រាបហើយថានៅកាលពីពេលនេះថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះនិងចែករំលែកគ្នាជាច្រើននៅព័ត៍មានរបស់ស្រ្តីម្នាក់ដែលអោបបុរសម្នាក់ដែលជាមនុស្សមានសតិមិនល្អហើយប្រាប់ថាជាប្តីរបស់គាត់ដែលបានបែកគ្នាយូរហើយ និងសូមរួមរសជាមួយប្តីវិញ។

យ៉ាងណាមិញនេះបើយោងទៅតាមសំណេររបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អធិរាជ ហ្វេសបុក យោ ចាន់ធូ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា " និយាយពីម្សិលមិញផ្ទឍុះរឿងហ្នឹងដល់ហើយឥឡូវមែនសោះ??វាជាករណី កម្រមាន តែវាបានកើតឡើងពិតមែនហើយ ដោយខាងស្ត្រីនៅភ្នំពេញ ឯខាងបុរស នៅកំពង់ធំ ហើយខាងស្ត្រីសតិមិនគ្រប់ បានធ្វើដំណើរតែម្នាក់ឯង ទៅដល់ឃុំក្រចាប់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃម្សិលមុិញ ទី១តុលា ២០១៩ និង បានជួបបុរសឆ្កួតនោះ ដោយដេញចាប់ អោបថើបលន់តួរ និង អង្វរ ហៅបុរសឆ្កួត នោះ ថា ជាប្តី ឲ្យយល់ព្រមត្រឡប់មករួមរួមជាមួយគ្នាវិញ....។

ក្រោយការសួរនាំ លោកមេប៉ុស្តិ៍ក្រចាប់ ដឹងថាភាគីទាំង២ គ្មានធ្លាប់ពាក់ព័ន្ធគ្នាទេ...ក្រោយមក គាត់ក៏រកបានលេខកូនស្ត្រីសតិមិនគ្រប់ និងបានតេសួរនាំនាងជាកូនចិញ្ចឹម ឲ្យឡើងមកយកម្តាយនាងទៅភ្នំពេញវិញ។តាមស្រ្តី ជាកូនចិញ្ចឹម បានប្រាប់ថា ម្តាយនាង មានសតិមិនល្អ គឺឡប់ម្តងម្កាល និងមិនធ្លាប់មានប្តីទេ....។


