មនុស្សយើងម្នាក់ៗ ប្រាកដជាចង់រស់នៅក្នុងជីវិតដែលខ្លួនប្រាថ្នាចង់បាន ដោយគ្មានអ្នកណាម្នាក់ចង់រស់នៅក្នុងស្ថានភាពក្រលំបាក តោកយ៉ាក វេទនារាល់ថ្ងៃនោះទេ ។ ជីវិតអ្នកខ្លះរស់នៅក្នុងស្ថានភាពក្រលំបាក ហើយអ្នកខ្លះទៀតរស់នៅក្នុងជីវិតជាអ្នកមាន ទៅតាមអ្វីដែលគាត់បានរៀបចំទុកដាក់នាពេលកន្លងមក។ ដោយឡែកបើយើងងាកមកមើលពីជីវិតរបស់លោកយាយលោកតា នេះវិញ ពិតជាក្រលំបាកខ្លាំងណាស់ លោកតាគាត់វង្វេង ហើយលោកយាយគាត់ក៏មានពិការភ្នែកទៀត មិនដឹងថាអ្នកណាជាអ្នកមើលថែអ្នកណានោះទេ ។
បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Thoeun Pnn គាត់បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "ទោះបីលោកយាយងងឹតភ្នែកលោកតាវង្វេងតែចៅគួរតែដឹងគុណលោកទាំង២ផង ព្រោះពេលកន្លងពួកគាត់ធ្លាប់ចិញ្ចឹមអ្នកដែរ។
ជីវិតដ៏កំសត់របស់លោកតារត្ន័នឹងលោយយាយផូ វ័យចាស់ៗទៅហេីយមិនដឹងរំពឹងអ្វីមានតែដេីរសុំទានគេព្រោះតែគ្មានកូនចៅដូចគេ នឹកឃេីញគ្រាលំបាកផង លោកក្មួយអេីយ ដឹងហេីយថាមនុស្សចាស់ពិបាកមេីល គាត់និយាយមិនស្តាប់ តែគួរណាកុំទុកគាត់ចោលបែបនេះ បេីមិនបានមេីលគួរតែជួយឧបត្ថម្ភផង ហេីយពេលដែលគាត់ចិញ្ចឹមយេីងតែគាត់ដែលរអ៊ូទេ ហេីយគេនៅបានហេតុអ្វីអ្នកនៅមិនបាន សង្ឃឹថានឹងមានបងប្អូនសប្បុរសជនជួយដល់លោកទាំង២ គាត់រស់នៅភូមិធ្នុង ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
នេះជាលេខទូរសព្ទ័ក្មួយគាត់ផ្ទាល់ 0975032664 , 0975779622 ,02.10.2019"។
ប្រសិនបើបងប្អូនចង់ជួយដល់ពួកគាត់ ទាំងពីរនាក់នេះ បងប្អូនអាចទំនាក់ទំនង ទៅកាន់លេខទូរស័ព្ទខាងលើបាន ព្រោះបើមើលពីស្ថានភាពជីវភាពរបស់ពួកគាត់វិញ ពិតជាក្តុកក្តួលខ្លាំងណាស់ មិនដឹង ពួកគាត់បានអ្វីពិសារ បានអ្នកណាមើលថែ បានអ្នកណា នៅក្បែរនោះទេ បើពួកគាត់សុទ្ធតែចាស់ៗអស់ទៅហើយនោះ៕
សូមទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភព៖ Thoeun Pnn