ក្រោយពីទទួលដំណឹងពីការលាចាកលោករបស់តារាកំប្លែង លោកពូសាន ម៉ៅ ហើយនោះ បានធ្វើឲ្យមហាជន កូនដូចជាសិល្បៈករ សិល្បៈការិនីជាច្រើន បានសម្តែងការសោកស្តាយ និងក្រៀមក្រំបំផុត ចំពោះការបាត់ដ៏ធំនេះ។ ការបាត់បង់មួយនេះ ពិតជាធ្វើឲ្យមិត្តរួមអាជីព ក៏ដូចជាមហាជន ជាច្រើនស្ទើរតែមិនគួរឲ្យជឿទាល់តែសោះ ព្រោះថាប៉ុន្មានថ្ងៃមុន លោកពូនៅមានសភាពធម្មតា បើទោះបីជាលោកពូនិយាយមិនកើតក៏ដោយ។

ភ្លាមនោះអ្នកនាង ខាត់ សុឃីម អ្នកនាង គ្រត លោកពូកុយ ដែលជាមិត្តរួមអាជីព ក៏ដូចជាមិត្តអ្នកសិល្បៈជាច្រើនទៀត បានបង្ហោះសារចូលរួមរំលែកទុក្ខ ដោយអ្នកនាង ខាត់ សុឃីម បានរៀបរាប់ថា "??មិនបានជួបគ្នាសោះបងអើយ បងទៅហើយហី? សុំទោសបង សូមបងទៅកាន់ឋានសុខ ????? "។ ចំណែកអ្នកនាង គ្រត ក៏បានបង្ហោះសារថា "ប្អូនរន្ធត់ចិត្ត តក់ស្លុត ស្តាយស្រណោះនូវការបាត់បង់បងប្រុសដ៏ល្អ ជាដៃគូដ៏កម្រ និងសិល្បករដ៏មានទេពកោសល្យម្នាក់? ប្អូនពិតជាពិបាកនឹងទទួលយកខ្លាំងណាស់? សូមអោយវិញ្ញាណក្ខន្ធបងប្រុសបានទៅកាន់សុខទិភពផងចុះ??"។ រីឯលោកពូ កុយ ក៏បានបង្ហោះសារទាំងក្តុកក្តួលថា "សម្លាញ់សានម៉ៅបានឃ្លៀតឆ្ងាយពីយើងហើយសូមសម្លាញ់ទៅអោយបានសុខចុះយើងលែងបានសម្តែងជាមួយគ្នាទៀតហើយបើមានជាតិក្រោយយើងជួបគ្នាទៀត"។

គួរបញ្ជាក់ផងដែរថា លោកពូសាន ម៉ៅ ទទួលមរណ ភាពដោយសារការស្ទះខ្យល់គាំងបេះដូង បណ្តាលឲ្យបាត់បង់ ជីវិតនីឯប្រទេសថៃ កាលពីល្ងាចថ្ងៃម្សិលមិញ។ ជាមួយគាត់នោះដែរ ក៏មានបងប្អូនជាច្រើន បានបង្ហាញការអារម្មណ៍សោកស្តាយ ជាខ្លាំងក្រោយពីបានទទួលដំណឹងដ៏អកុសលមួយនេះ ៕




