ខេត្ត រតនគិរី ៖ ជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តរតនគីរីនៅហាងកាហ្វេ ស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី វេលាម៉ោង៩ ព្រឹកថ្ងៃទី៣ ខែតុលាឆ្នាំ២០១៩ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅមុននេះបន្តិច ។ ជនល្មើសឈ្មោះ នួន មករា អាយុ៣១ឆ្នាំមុខរបរនាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរី ។ មូលហេតុសង្ស័យស្នេហាត្រីកោណ ។

នេះបើយោងទៅតាមពាក្យសម្តីជនសង្ស័យដែលបានបាញ់ប្រហារទៅដល់ជនរងគ្រោះនោះបានប្រាប់ឲ្យដឹងថា មូលហេតុដែលបាញ់សម្លាប់ទៅលើជនរងគ្រោះនាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តរតនគិរី បានប្រាប់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យខ្លួនបាញ់សម្លាប់ជនរងគ្រោះនោះគឺដោយសារតែស្នេហាត្រីកោណ គឺប្រពន្ធដែលខ្លួនស្រឡាញ់ បានលួចទាក់ទងជាមួយជនរងគ្រោះដែលបានស្លា ប់មានឈ្មោះថា ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី

ដោយខ្លួនសុខចិត្តមិនមាត់មិនកអ្វីទាំងអស់ហើយក៏ឲ្យនាក់ទាំងពីរនោះមានក្តីសុខជាមួយគ្នាទៅតែដោយសារតែបញ្ហាចេះតែកើតមានដោយជនរងគ្រោះបាន វាយធ្វើបាបទៅលើនារីម្នាក់នោះខ្លាំងពេកទើបខ្លួនទ្រាំពុំបានក៏សម្រេចចិត្តបាញ់ បាញ់ស ម្លាប់ជនរងគ្រោះដោយសារតែស្នេហាត្រីកោណ និងភ្លើងគំនុំផងដែរ៕ទាំងនេះបើយោងទៅតាមសម្តីរបស់ជនដៃដល់ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖
