ធ្វើបុណ្យទាន់ខែភ្លឺ...លោកយាយកំសត់ រស់នៅគ្មានទីពឹង ភ្នែកក៏ពិការ រាល់ថ្ងៃត្រូវពឹងលើការដើររើសអេតចាយ ហើយពេលខ្លះក៏...មានវិដេអូ
-

បច្ចុប្បន្នមានបងប្អូនជាច្រើន បានចូលរួមនៅក្នុងសកម្មភាពមនុស្សធម៏ ហើយក៏បានចូលរួមចំណែក ចែករំលែកក្តីស្រលាញ់ តាមរយៈការជួយដល់ពួកគាត់ ដែលកំពុងតែជួបនូវការលំបាក។ ការចូលរួមចំណែកជួយដល់ពួកគាត់ បានធ្វើឲ្យពួកគាត់ មានអារម្មណ៍ល្អ ពេលដែលគេយកចិត្តទុកដាក់ចំពោះគាត់ ហើយគាត់ក៏ទទួលបានការជួយដោយ មានជាថវិការ និងស្បៀងសម្រាប់ពួកគាត់ពិសារ។

ដោយឡែកមានលោកយាយចំណាស់ម្នាក់ រស់នៅក្នុងភូមិពពាលខែ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយលោកយាយរស់នៅយ៉ាងលំបាកវេទនា ជាមួយភ្នែកពិការរបស់គាត់ ហើយអ្វីដែលសំខាន់គឺគាត់គ្មានទីពឹងនោះទេ ដោយគាត់រស់នៅពឹងលើអ្នកជិតខាង និងការដើររើសអេតចាយ តែប៉ុណ្ណោះ។ ម្ចាស់គណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា Chav Mearnup Keo Nimith បានបង្ហោះសារ អមជាមួយនិងវិដេអូថា​" លោកយាយពិការភ្នែក រស់នៅគ្មានទីពឹង រស់នៅដោយសារអ្នកជិតខាងនិងរើសអេតចាយ លើកដៃសំពះសុំបងប្អូន ចិញ្ចឹមមុនស្លា ប់គាត់រស់នៅភូមិពពាលខែ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ Tel: 093633500"។

លោកយាយកំសត់ រស់នៅគ្មានអ្វីសោះ សូម្បីតែសាច់ញាតិក៏គ្មាន តើឲ្យគាត់ពឹងពាក់លើអ្នកណា ហើយវ័យកាន់តែចាស់ណាស់ទៅហើយ អ្វីដែលសំខាន់នៅពេលនេះ គឺលោកយាយគ្មានស្បៀងសម្រាប់បរិភោគនោះឡើយ ឃ្លានក៏ឃ្លាន ចង់ទៅទីណាក៏ពិបាក ឪ ជីវិតអើយជីវិត ហេតុអ្វីបានជាអ្នកលំបាកយ៉ាងនេះ ឬនេះគឺជាកម្មពារនោះ ។ ជីវិតកំសត់យ៉ាងនេះហើយ សូម្បីតែអាហារបរិភោគក៏មិនបានគ្រប់គ្រាន់ដូចគេដូចឯង ចង់ហូបអ្វីក៏ពិបាក ព្រោះតែគ្មានលុយ ចង់ទិញអ្វីក៏មិនបាន៕

សូមទស្សនាវិដេអូនៅខាងក្រោមនេះ៖ 


ប្រភព៖ Chav Mearnup Keo Nimith