បើយោងតាមគណនីហ្វេសប៊ុករបស់លោកផែង វណ្ណៈ បានបង្ហោះសារកាលពីថ្ងៃម្សិលមិញថា "ថ្ងៃនេះខ្ញុំឈឺក្បាលណាស់ដែលមាន ឯកឧត្តមតំណាងរាស្ត្រម្នាក់ ចោទប្រកាន់កម្មករ កម្មការិនី ធ្វើពុតជាឈឺព្រោះខ្ជឹលធ្វេីការបណ្ដាលអោយបាត់ថវិកាជាតិ ។ ហ៉ឺម ជនពុករលួយលួចលុយជាតិ មិនលេីកយកមកនិយាយ បែជាមកចោទ កម្មករ កម្មការិនី ជាអ្នកធ្វេីអោយបាត់លុយរដ្ឋទៅវិញ ។ គិតទៅហេតុតែគ្នាក្រីក្រ ជាកម្មករ កម្មការិនី ទន់ខ្សោយ គេចោទថាម៉េចក៏បាន ។ ខ្ញុំពិតជាហួសចិត្តណាស់ ពេលលឺតំណាងរាស្ត្រម្នាក់នោះនិយាយចោទកម្មករបែបនេះ" ។
ភ្ជាប់ជាមួយគ្នានោះផងដែរ លោក ផែង វណ្ណៈ ក៏បានថតរូបភាពឈឺក្បាល ហើយក្រោយមកទៀតលោកក៏បានទៅមន្ទីរពេទ្យ ដើម្បីធ្វើការត្រួតពិនិត្យ ដោយលោកបានសរសេររៀបរាប់ថា"ញុំឈឺខ្ញុំទៅពេទ្យ ព្រោះខ្ញុំខ្លាចងា ប់ខ្ញុំមិនមែនធ្វេីពុតសំដែងជាឈឺទេ ។ ចំណែកបងប្អូនកម្មករ កម្មការិនី ខ្លះក៏ឈឺទៅពេទ្យដែរ គ្មានអ្នកណាធ្វើពុតជាឈឺទេ ។ បេីមានភស្តុតាងណាបង្ហាញថា កម្មករ កម្មការិនី ធ្វើពុតជាឈឺបណ្ដាលអោយបាត់ថវិកាជាតិ សូមចាត់ការតាមច្បាប់ទៅ កុំដេីរស្រែក ដេីរចោទ អាងតែគ្នាទន់ខ្សោយ ។ ឬមួយអ្នកស្រែកចោទកម្មករនោះធ្លាប់ធ្វេីពុតជាឈឺដេីម្បីគេចពីការងារ ? ជំនាន់ ប៉ុលពត ឈឺល្មមៗមិនហ៊ានប្រាប់អង្គការទេ ខ្លាចអង្គការចោទថាយេីងធ្វេីពុធជាឈឺរួចយកយេីងទៅសម្លាប់ចោល ។ មកដល់ម័យនេះហេីយនៅមានអ្នកដេីរចោទអញ្ចឹងទៀត ។ អស់អីនិយាយហេីយខ្ញុំ "។
ជាមួយគ្នានោះផងដែរ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក កាលពីរៀលថ្ងៃទី០៣ ខែតុលានេះថា "ឯកឧត្តម ឈាង វុន គួរបង្ហាញឯកសារផ្កូវការ ដែលចោទថា កម្មករបានក្លែងធ្វើពុតជាឈឺ ក្នុងគោលបំណងកេងកឹបថវិកា ប.ស.ស។ ម្យ៉ាងទៀតឯកឧត្តមគួរតែកែសម្រួលពាក្យដោយនិយាយត្រឹមថា “កម្មករខ្លះ ឬមួយចំនួនតូច” បានហើយ ពីព្រោះការប្រើពាក្យ “កម្មករ” គឺវាទូទៅពេកនាំឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កម្មករជាង១លាននាក់ ហើយភាគច្រើនបំផុតដែលពួកគាត់ល្អ"៕
សូមទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភព៖ ផែង វណ្ណៈ