ឯកឧត្តម សុខសុវណ្ណវឌ្ឍនា សាប៊ុង (វិល្លាម) បានធ្វើការឆ្លើយតបទៅនិងប្រសាសន៍របស់លោកឯកឧត្តម ឈាង វុន ជាអនុសាសន៍ដ៏មហាសែនខ្ពង់ខ្ពស់ក្រៃលែង លោកបានមានប្រសាសន៍ថា ប្រាក់ចំណូលរដ្ឋត្រូវបានបាត់បង់តាមរយៈការឃុបឃិតក្លែងបន្លំ ពាក់ព័ន្ធនឹងអ្នកដែលធ្វើពុតជាឈឺ ដើម្បីទទួលបានការឈប់សម្រាកពីការងារ ឯកឧត្តមបញ្ជាក់ថា គ្រូពេទ្យ និងអ្នកជំងឺឃុបឃិតគ្នាដោយការចែកលុយ ដែលបានពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដោយគ្រូពេទ្យចេញវិក្កយបត្រសម្រាប់ការព្យាបាល។

យ៉ាណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា William Guang បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមថា ៖ អនុសាសន៍ដ៏មហាសែនខ្ពង់ខ្ពស់របស់ លោក ឈាង វុន ។ដូចនេះបានន័យថាអំពេីពុករលួយ ការឃុបឃិតកិបកេងរបស់មន្ត្រីខិលខូចមិនមែនជាការនាំអោយបាត់ចំណូលរដ្ឋទេ បែរជាកម្មករអ្នកធ្វេីអោយបាត់ចំណូលរដ្ឋទៅវិញ !មុននឹងនិយាយអ្វីសុំគិតខ្លះផងព្រោះនិយាយក្នុងនាមស្ថាប័នសភាដែលជាស្ថាប័នកំពូលជាតិហេីយនិយាយប្រុងចោទកម្មករប្រមាណ១លាននាក់តែម្ដងមែនទេ ? គោលការណ៍អ្នកនាំពាក្យដ៏ពូកែ គឺនាំពាក្យមិនមែននាំរឿងនោះទេ ។

ហើយលោកឯកឧត្តម ក៏បានបន្ថែមពីលើនិងទទៀតថា ៖ រឿង បសស អត់មានខាតបង់ចំណូលរដ្ឋទេសូមសាធារណៈជនកុំយល់ច្រលំ ប្រាក់បង់ បសស គឺនិយោជកជាអ្នកបង់ ដោយប្រាក់នោះកាត់ចេញពីប្រាក់ខែកម្មករដោយស្វ័យប្រវត្តិតែបេីតំណាងរាស្ត្រឬអ្នកនាំពាក្យនិយាយមិនដឹងទិសនាំតែរឿង ទេីបខាតលុយរដ្ឋ រាស្ត្របង់ពន្ធអោយប្រាក់ខែមិនមែនសម្រាប់អោយហូបបាយមានកម្លាំងនិយាយទាំងមិនដឹងទិសនោះឡេីយ ។ សូមទស្សនាវិដេអូខាងក្រោម៖

