តារាសម្តែងដ៏មានប្រជាប្រិយភាព វ៉ាង ស្រីណូ បានបង្ហោះរូបភាព កាបូបប្រេនៗ អមជាមួយនិងវិក័យប័ត្រ ដែលគាត់បានចូលទៅដល់ក្នុងហាង ផ្ទាល់ ដើម្បីចែកជូនដល់បងប្អូន ក៏ដូចជាមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុកបានជ្រាប ។ កាបូបប្រេន ដែលវ៉ាង ស្រីណូ កំពុងតែស្ពាយនោះ មានតំលៃដល់ទៅ៦ពាន់ដុល្លារឯនោះ ព្រោះតែជាម៉ាកល្បី និងកំពុងតែពេញនិយម ។

បើយោងតាមគណនីហ្វេសប៊ុក វ៉ាង ស្រីណូ បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញថា "បេីយេីងហ្អាស់ប្រេីរបស់ហ្សីនមែនហេីយគេមិនជឿរ នែកផូសរូបចឹងៗម៉ោ! បេីហ៊ានសុំកាបូបគេ ល ថតឡេីងចង់គ្រប់ម៉ូតហេីយនោះរឿងអីមិនហ៊ានថតពេលគេគិតលុយ? ? ហេីយខ្លាចអីនឹងផូសវិក័យបត្រ? ? ផូសមកអោយគេឃេីញឈ្មោះយេីងក្នុងណឹងផង! ហាងលក់របស់ហ្សិនបេីភ្ញៀវចូលទៅទិញរបស់គេមែនគេទទួលណាស់គេរៀបចំភេសជ្ជះ ទឹក កាហ្វេ ពេលខ្លះគេគាស់ស្រាសាំប៉ាញទទួលទៀតក៏មានដែរ! អោយតែចូលទៅទិញរបស់គេ មិនមែនសុំគេ ល ថតៗរួចនិយាយថាអគុណហេីយដេីរចេញ???? អូ ភ្លេចមួយទៀត នេះទិញត្រឹមតែ6ពាន់ទេខ្ញុំមិនចាយលុយសុទ្ធផង ខ្ញុំអូសកាតទេណា? កុំថាលុយរាបសែនអីនោះ! ធ្ងន់ណាស់????"។

គ្រាន់តែបានឃើញពីតំលៃ នៅក្នុងវិក័យប័ត្រភ្លាម បានធ្វើឲ្យមហាជន មានការភ្ញាក់ជាខ្លាំង ព្រោះតែតំលៃកាបូបមួយដល់ទៅ៦ពាន់ដុល្លារ ហើយធ្វើឲ្យមហាជន ក៏បានចូលមកខមិនថា "ចំៗចឹងពេកចុកណាស់ idol"និងមានអ្នកខ្លះទៀត បានចូលមកខមិនថា"អត់ចាប់អារម្មណ៍កាបូបទេ ចាប់អារម្មណ៍អ្នកស្ពាយកាបូប ស្អាតម្ល៉េស"៕










ប្រភព៖ Vang Sreyno