កាលពីប៉ុន្មានម៉ោងមុននេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងទេចរណ៍ បានបង្ហោះសារយ៉ាងរំភើប ដោយកូនខ្មែរយើងមួយរូប ដែលមានឈ្មោះថា លោក មាស ចន្ថា បានឈ្នះពានរង្វាន់ពិភពលោក ជាមគ្គុទ្ទេសក៍ទេសចរល្អបំផុតប្រចាំឆ្នាំ២០១៩ ពីកម្មវិធីប្រកួតប្រជែងល្បី និងធំកម្រិតពិភពលោកWanderlust Gold WORLD Tour Guide Award 2019 ក្នុងចំណោមបេក្ខភាព៤០០០មគ្គុទេ្ទសទេសចរ ដែលបានចូលរួមប្រកួតប្រជែងមកពីជុំវិញពិភពលោក។

នៅក្នុងគណនីហ្វេសប៊ុកបានលើកឡើងថា "សូមចូលរួមអបអរសាទរ និងកោតស្ងប់ស្ងែងចំពោះ លោក មាស ចន្ថា បានឈ្នះពានរង្វាន់ពិភពលោក ជាមគ្គុទ្ទេសក៍ទេសចរល្អបំផុតប្រចាំឆ្នាំ២០១៩ ពីកម្មវិធីប្រកួតប្រជែងល្បី និងធំកម្រិតពិភពលោកWanderlust Gold WORLD Tour Guide Award 2019 ក្នុងចំណោមបេក្ខភាព៤០០០មគ្គុទេ្ទសទេសចរ ដែលបានចូលរួមប្រកួតប្រជែងមកពីជុំវិញពិភពលោក។

ការចូលរួមប្រកួតប្រជែងកម្រិតពិភពលោក លោកមាស ចន្ថា ត្រូវបានជ្រើសរើសដោយភ្ញៀវទេសចរដែលធ្វើដំណើរក្នុងអំឡុងពេល២-៣ខែជាមួយគាត់។ លោក មាស ចន្ថា ដែលភ្ញៀវទេសចរបានហៅគាត់ថា លោក ជេក (Jack) ជាមគ្គូទេសចរណ៏នៅខេត្តសៀមរាប ដែលទទួលបានពានរង្វាន់មាសនេះ ដោយលោកត្រូវបានវាយតំលៃថាមានភាពរួសរាយរាក់ទាក់ មិនមានភាពនឿយហត់ និងមិនមានភាពល្អក់កករជាមួយភ្ញៀវម្តងណាឡើយ។

ក្រសួងទេសចរណ៍សូមកោតសរសេីរ ។ ជោគជ័យនេះបង្ហាញពីមោទនភាពដល់ប្រជាជនកម្ពុជា ក៏ដូចជាមគ្គុទេសចរណ៏ ជាកត្តាជម្រុញដ៍មានប្រសិទ្ធភាពបំផុតក្នុងការទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាមកកម្ពុជា"។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនខ្មែរជាច្រើនអ្នកបានសម្តែងការត្រេកអរ និងសាទរចំពោះ លោក មាស ចន្ថា ដែលដណ្តើមបានពានរង្វាន់កម្រិតពិភពលោក ។ ក្នុងនាមកខ្ញុំជាកូនខ្មែរម្នាក់ ពិតជាសេចក្តីរីករាយណាស់។ អរគុណចំពោះការខិតខំប្រឹងប្រែងរបស់ រហូតដណ្តើមបានពាន៕


























មានវិដេអូ៖
ប្រភព៖ ក្រសួងទេចរណ៍