ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់យ៉ាងច្បាស់ ពីវត្តមានរបស់កញ្ញា ធី សុវណ្ណថា រួចមកហើយ។ កាលពីពេលថ្មីនេះ កញ្ញា ធី សុវណ្ណថា ក៏បានបង្ហោះសារ អំពីដំណឹងមួយជូនចំពោះប្អូនៗ ដែលទើបនឹងប្រឡងជាប់បាក់ឌុប ឲ្យបានជ្រាបថា កញ្ញា មានគម្រោងអាហារូបករណ៍ 100% ជូនសិស្សក្រីក្រ១០០០នាក់ ចង់រៀនបន្តមហាវិទ្យាល័យ មានកន្លែងស្នាក់នៅឥតគិតថ្លៃ និងរកការងារសម្រាប់ និស្សិត ដោយទទួលប្រាក់ខែចាប់ពី 180$ - 250$។

ទន្ទឹមនឹងនេះ កញ្ញាក៏បានបង្ហើបពីគម្រោងរៀបអាពាហ៍ពិពាហ៍របស់កញ្ញា ជាមួយនិងអនាគតស្វាមី របស់ខ្លួន នាពេលខាងមុខនេះ ដោយកញ្ញា ក៏បានលើកឡើងថា "តេីយេីងខ្ញុំ នឹងរៀបការនៅខេត្ត រឺក្រុងណា? បងប្អូនទាយត្រូវ ជូនរង្វាន់កាតទូស័ព្ទ 5$/ ៤០រង្វាន់
- ស្រុកកំណេីតនាងខ្ញុំ ខេត្តត្បូងឃ្មុំ
- ស្រុកកំណេីតម្តាយនាងខ្ញុំ ខេត្តកំពង់ចាម
- ស្រុកកំណេីតឪពុកខ្ញុំ ខេត្តបាត់ដំង
- ទីលំនៅឪពុកម្តាយបច្ចុប្បន្ន ក្រុងភ្នំពេញ
- ស្រុកកំណេីតគូរដណ្តឹងខ្ញុំ ខេត្តស្វាយរៀង
- នាងខ្ញុំមានផ្ទះ ៤កន្លែង ក្រុងភ្នំពេញ ខេត្តកណ្តាល
ខេត្តកោះកុង និងខេត្តមណ្ឌលគីរី... #Comments"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលមក Comments ដោយមានអ្នកខ្លះទាយថា ការនៅតាមខេត្ត ហើយអ្នកខ្លះទៀតថា ការនៅភ្នំពេញ។ ដូចនេះរង្វាន់ បានទៅអ្នកណានោះ យើងនៅមិនទាន់ដឹងនៅឡើយទេ ទាល់តែចាំអ៊ុតមើលទាំងអស់គ្នា។ ចុះបងប្អូនវិញទៀតថា គាត់ទាំងពីរនាក់ និងរៀបការនៅខេត្ត ឬ នៅក្រុង ។ សូមចូលមក Comments ទាំងអស់គ្នា ដើម្បីទទួលបានកាតទូរស័ព្ទចំនួន៥ដុល្លារ ពីកញ្ញា ធី សុវណ្ណថា៕










ប្រភព៖ Sovantha Thy