ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់បន្ទាប់ពីមានការិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ប្រទេសថៃ ដែលមានការពាក់ព័ន្ទជាមួយនិងរឿងភាគខ្មែរដែលមានចំណងជើងថា “ពិសស្នេហ៍” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលបានលួចចម្លងពីភាគល្បីឈ្មោះមួយរបស់ថៃដែលមានឈ្មោះថា “Pidsawat” នៅពេលនេះក៏មានព័ត៌មានចុះផ្សាយថា អ្នកដឹកនាំក្នុងរឿងថៃមួយនេះកំពុងរៀបចំឯកសារប្ដឹងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ របស់ខ្មែរហើយ។

តែយ៉ាណមិញបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា លោកកវី អត់ក្រឹត្យ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមថា ៖ ខ្ញុំក៏ធ្លាប់ទាក់ទងទៅខាងប៉ុស្តិ៍ខ្មែរមួយហ្នឹងដើម្បីដាក់រឿងភាគមួយរបស់ខ្ញុំដែរ ប៉ុន្តែត្រូវអ្នកការងារនៅទីនោះប្រាប់មកវិញថា គេមិនយករឿងខ្មែរទេ ព្រោះអ្នកដឹកនាំនៅទីនោះជាជនជាតិថៃ ដូចនេះគេយកតែរឿងថៃមកបកដើម្បីថតឡើងវិញប៉ុណ្ណោះ។

ដូចនេះ រឿងនេះវាអត់មានចម្លែកទេ ដែលជនជាតិថៃទើបតែភ្ញាក់ផ្អើលរឿងទូរទស្សន៍ខ្មែរមួយយក Scripts រឿងថៃមកឲ្យខ្មែរថតឡើងវិញនោះ ! វាមិនខុសអីទេ បើសិនជាម្ចាស់ដើមខាងថៃគេព្រមឲ្យយើងចម្លងមែន! តែអ្វីដែលសំខាន់ តើគុណភាពយើងអាចទៅរួចជាមួគេឬអត់?តែក៏សុំចិត្ត បើជាប៉ុស្តិ៍នៅស្រុកយើងគួរតែជម្រុញរឿងរបស់ខ្មែរខ្លះទៅហ្អី? តែសំខាន់ក្រសួងយើង អនុញ្ញាតដែរហ្នុងណា៎...ទ្រាំធ្វើអន់ទៀតទៅន៎ !! អរគុណបងឆាយ បូរ៉ាផង ដែលមានតែគាត់ម្នាក់គត់បានឆ្លើយតបទៅជនជាតិថៃរូបនេះ។

គួរបញ្ចាក់ផងដែរថានៅកាលពីថ្ងៃទី៣ ខែតុលា ម្សិលមិញនេះ អ្នកលេងបណ្ដាញសង្គមថៃបានបង្ហោះរូបភាពប្រៀបធៀបរវាងរឿងថៃ និងរឿងខ្មែរទាំងពីរ គឺរឿងភាគទូរទស្សន៍ “ពិសស្នេហ៍" ដែលសម្តែងដោយកញ្ញា ព្រះកាយច័ន្ទ, ទឹម រដ្ឋា និងលោក សូ ឆានី ថាមានឈុតឆាកដូចគ្នាបេះបិទទៅនឹងរឿងភាគថៃ “Pidsawat” ដែលសម្តែងដោយ Nune Woranut និង Pong Nawat។ ការបង្ហោះនេះបានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនថៃមកលើភាគីកម្ពុជា។

លោក Peeramon Chomdhavat ដែលជាអ្នកដឹកនាំមួយរូបក្នុងរឿងភាគថៃ "Pidsawat" កំពុងតែរៀបចំឯកសារប្ដឹងតវ៉ាហើយចំពោះករណីនេះ ប៉ុន្តែថាតើនឹងមានដំណោះស្រាយបែបណាទៀតនោះ គឺមានតែរង់ចាំតាមដានបន្ត ៕ សូមទស្សនាវិដេអូខាងក្រោម៖



