ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ប្រជាជនខ្មែរជាច្រើនងាកមកចាប់អារម្មណ៍ព្រះភក្ត្រសម្តេចព្រះមហាវីរក្សត្រនៅលើព្រះចន្ទជាថ្មីម្តងទៀត ដូច្នោះសូមបងប្អូនទាំងអស់គ្នា ចេញទៅទស្សនាផ្ទាល់ដោយខ្លួនឯង ហើយសូមតាំងចិត្តឲ្យស្ងប់មិននិងសង្កេតមើលព្រះភក្ត្ររបស់ព្រះអង្គ ព្រះអង្គកំពុងតែទត សំលឹងមករកកូនចៅ ចៅទូតរបស់ព្រះអង្គ។។
.jpg?1570247693)
គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១២ ប្រជាជនកម្ពុជា នៅទូទាំងប្រទេស បានផ្អើលតៗគ្នា ថា ព្រះភក្ត្ររបស់សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅលើព្រះចន្ទ ឬលោកខែ ដែលរះមួយចំហៀង។ ការភ្ញាក់ផ្អើលនោះ ផ្តើមឡើង នៅមុខព្រះបរមរាជវាំង វេលាម៉ោងប្រមាណជា ៧ និង ៣០ នាទី យប់ថ្ងៃអាទិត្យ ទី២១ខែតុលា ឆ្នាំ២០១២។
.jpg?1570247702)
ដំបូងឡើយ ចាស់ៗ ដែលបានអុជធូប បួងសួង ឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធសម្តេចព្រះ នរោត្តម សីហនុ នៅមុខព្រះបរមរាជវាំង បានងើយមើលព្រះចន្ទ ហើយក៏និយាយតៗគ្នាថា ព្រះភក្ត្ររបស់ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ដែលដូចគ្នានឹងព្រះឆាយាលក្ខណ៍ ដាក់តាំងយ៉ាងធំ នៅមុខព្រះបរមរាជវាំង បានលេចផុសឡើង លើព្រះចន្ទ។ ព្រះចន្ទ ឬលោកខែ បានរះមួយចំហៀង នៅចំពីលើព្រះបរមរាជវាំង បើសិនជាយើងស្ថិតនៅមុខវាំង នាយប់ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១២។
.jpg?1570247710)
នៅមុខវាំង គេនិយាយថា ព្រះភក្ត្ររបស់ព្រះករុណា ព្រះមហាវីរក្សត្រ ផ្ទៃមុខ ចាប់ពីចង្កាឡើងលើ បានផុសលើព្រះចន្ទ ហើយព្រះអង្គបានទត សំលឹងមករកកូនចៅ ចៅទូតរបស់ព្រះអង្គ។
.jpg?1570247765)
.jpg?1570247765)
.jpg?1570247765)
.jpg?1570247765)