កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nea Ka Takhmau បានបង្ហោះរូបភាពសំរាមនៅតាមបណ្តោយផ្លូវ មហាវិថីព្រះនរោត្តម មុខចំណតរថយន្តយន្តក្រុង ធ្វើឲ្យមានក្លិនស្អុយ សាយភាយ ជាហេតុធ្វើឲ្យអារម្មណ៍មិនល្អ ហើយនេះគឺជាផ្លូវធំ ហើយចំណតរថយន្តក្រុងទៀត តើឲ្យបងប្អូនអ្នកជិះរថយន្តក្រុងគាត់អង្គុយរងចាំបានយ៉ាងម៉េច ហើយរថយន្តប្រមូលសំរាមក៏នៅតែមិនទាន់មកប្រមូលទៀត ឬមួយអ្នកប្រមូលសំរាមគាត់មិនទាន់ចូលធ្វើការវិញទេ ក្រោយពីសំរាកភ្ជុំបិណ្ឌ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា "តាមបណ្តោយមហាវិថីព្រះនរោត្តម ដឹងថាឡានសំរាមមិនទាន់មកប្រមូល ប្រហែលបុណ្យភ្ជុំមិនទាន់ចប់រួចរាល់ទេ អាចនឹងមួយអាទិត្យទៀតទេីបចប់ ហេីយមានអ្នកចូលធ្វេីការវិញ។
តែឆ្ងល់រឿងដៃអ្នកណាចង្រៃម្លេះយកសំរាមមកចោលនៅ ពេញផ្លូវចំចំណតឡានក្រុងបែបនេះ ចំនុចនេះនៅជិតវិមានឯករាជ្យក្បែរផ្ទះសម្តេចទៀត គ្មានអ្នកស្អុយសោះ ប្រហែលស៊ាំនឹងក្លិនសំរាមទៅជាទម្លាប់ហេីយ ។ ពិតជាមនុស្សគួរអោយខ្ពេីមជាងសំរាមទៀត គួរតែឆែកកាមេរ៉ារកមុខអ្នកចោលទេីបសម ?។ជូនកូនទៅរៀនកាត់ចុះកាត់ឡេីងទេីសពេកផុសមួយទៅ?"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានចូលមកខមិនថា "កន្លែងនឹងតែចឹងរាប់ឆ្នាំហេីយ ឡេីងចូលឈ្មោះក្នុងបញ្ជីថ្នល់សំរាម អ្នកបោះដឹងថាមិនល្អមេីល ហេីយជះក្លិនមិនល្អដល់ទីសាធារណៈតែនៅតែបន្តបោះចោល ជាវប្បធម៌របស់ពួកគាត់ទៅហេីយ"និងអ្នកខមិនខ្លះថា " ហឹមពិបាកណាស់ពេលខ្លះពួកគាត់យកប្រដាប់គិតគាត់គិតតែរឿងស្អាតផ្ទះខ្លួនឯង ភ្លេចគិតពីផលប៉ះពាល់សណ្តាប់ធ្នាប់សង្គម យេីងមេីលតែលូទឹកស្អុយទៅគេប្រមូលសំរាមអស់ព្រឹក, យប់លួចមកបោះទៀត"៕
ប្រភព៖ Nea Ka Takhmau