នោះៗ លោកផែង វណ្ណះ ត្រៀមប្តឹង ចោម ច័ន្ទ និង ចោម ខ្វាន់ហើយ បើសងលុយភ្ញៀវមិនអស់ រឿងលក់កាបូបក្លែងក្លាយ និងបោកប្រាស់លុយភ្ញៀវ...(មានវិដេអូ)
ស៊ីហៀង
-

បងប្អូនច្បាស់ជាបានស្គាលហើយថា ចោម ច័ន្ទ និង ចោម ខ្វាន់ គឺជាតារាហ្វេសប៊ុកនិងជាអ្នកលក់តាមអនឡាញម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជននៅក្នុងហ្វេសប៊ុក ហើយគ្រួសាររបស់ ចោម ច័ន្ទ មានប្រជាប្រិយភាពខ្ពស់ដោយសារតែជីវិតរបស់ពួកគេពោពេញទៅដោយភាពសុីវិល័យនិងតែងតែទាន់សម័យគ្រប់ពេលពួកគេតែងតែប្រើប្រាស់នៅរបស់ប្រ៊េនៗដែលមានតម្លៃខ្ទង់មុឺនដុល្លារនិងចាយលុយទាំងគីបៗ។

យ៉ាងណាមិញនៅក្នុងពេលថ្មីៗនេះចោម ច័ន្ទ ក៏បានកំពុងតែជួបរឿងស្មុកស្មាញយ៉ាងខ្លាំងដោយសារតែទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជននិងភ្ញៀវដែលបានទិញកាបូបរបស់នាងហើយបកមកថាកាបូបរបស់នាងតែនាងលក់ឲ្យជារបស់ក្លែងក្លាយមិនមែនជារបស់ពិតក្នុងតម្លៃរាប់មពាន់ដុល្លារ ហើយនាងប្រាប់ភ្ញៀវថាកាបូបរបស់នាងជារបស់ពិតហើយទិញមកមាមតម្លៃរាប់ដុល្លារ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកលោក ផែង វណ្ណះ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ អ្នកលក់កាបូបក្លែងក្លាយបោកប្រាស់ភ្ញៀវថាជាកាបូប​ហ្ស៊ីន​ សូមប្រញាប់សងលុយទៅជនរងគ្រោះជាអ្នកទិញវិញ​ កុំអោយគេប្ដឹងទាន់​ ។ ខ្ញុំ​នឹងការពារ​ជនរងគ្រោះ​ហេីយជួយជនរងគ្រោះរៀបចំឯកសារប្ដឹងជនឆបោកដោយមិនអោយរួចខ្លួនឡេីយ​ ។ បេីមិនចង់មានបញ្ហាទេ​ សូមប្រញាប់សងលុយជូនជនរងគ្រោះវិញ​ ។

គួរបញ្ចាក់ផងដែរថា ចោម ច័ន្ទ កំពុងតែត្រូវបានភ្ញៀវជាច្រើននាក់បាននាំគ្នាដាក់ពាក្យបណ្តឹងប្តឹងប្តល់នាងព្រោះនាងបានបោកប្រាស់លុយរបស់ភ្ញៀវហើយថែមទាំងបោកប្រាស់ទំនុកចិត្តរបស់អ្នកទិញផងដែរអ្វីដែលកាន់តែធ្វើឲ្យភ្ញៀវខឹងខ្លាំងនោះគឺនាងលក់ការបូបក្លែងក្លាយឲ្យភ្ញៀវហើយ ប្រាប់ភ្ញៀវថាជារបស់ពិត មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងបានប្រើពាក្យសម្តីមិនសមរម្យដោយ ការជេរ បញ្ចោរភ្ញៀវដែលជាជនរងគ្រោះទៀត ចោមច័ន្ទនិងបងប្អូនរបស់នាងប៉ុន្មាននាក់ទៀតអាចនិងប្រឈមមុខនិងផ្លូវច្បាប់ប្រសិនបើពួកគេមិនព្រមសងលុយទៅភ្ញៀវវិញទាំងអស់ទេ លោក ផែង វណ្ណះ និងដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ ចង់ដឹងថាយ៉ាងណាទៀតនោះសូមរងចាំតាមដានទស្សនាភាគបន្ត។ សូមទស្សនាវិដេអូខាងក្រោម៖