វាពិតជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ដែលនៅកាលពីប៉ុន្មានថ្ងៃមុននេះមានអ្នកគាំទ្ររបស់ថៃបានបានបង្ហោះរូបភាពប្រៀបធៀបរវាងរឿងថៃ និងរឿងខ្មែរទាំងពីរ គឺរឿងភាគទូរទស្សន៍ “ពិសស្នេហ៍" ដែលសម្តែងដោយកញ្ញា ព្រះកាយច័ន្ទ, ទឹម រដ្ឋា និងលោក សូ ឆានី ថាមានឈុតឆាកដូចគ្នាបេះបិទទៅនឹងរឿងភាគថៃ “Pidsawat” ដែលសម្តែងដោយ Nune Woranut និង Pong Nawat។

គួរបញ្ចាក់ផងដែរថាលោក Peeramon Chomdhavat ដែលជាអ្នកដឹកនាំមួយរូបក្នុងរឿងភាគថៃ "Pidsawat" កំពុងតែរៀបចំឯកសារប្ដឹងតវ៉ាហើយចំពោះករណីនេះ ហើយមកដល់ពេលនេះមិនទាន់មានដំណោះស្រាយទេ បន្ទាប់ពីផ្ទុះការប្រៀបធៀបបែបនេះរួចប្រទេសកម្ពុជាបានត្រូវទទួលការិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនថៃ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Kevin Kouch បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្កមហ្វេសប៊ុកថា ៖ សូម្បីតែកូនក្មេងបៀមដៃ មិនចេះស្លៀកខោក៏វាដឹង ដែរថា ខ្សែភាពយន្ត Drama របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលបាននឹងកំពុងថតនិងចាក់ផ្សាយយ៉ាងត្រដាបត្រដួស គឺ ដឹកនាំដោយជនជាតិសៀម ទាំងសាច់រឿង ទាំងពាក្យពេជន៍ ទាំងការតុបតែងតួ និងទាំងការតាក់តែងឆាក គឺសុទ្ធតែត្រូវបាន Copy& Pass ទាំងស្រុងពីភាពយន្តសៀម ហើយធ្វើការចាក់ផ្សាយ រហូតមកដល់ពេលនេះ???

ហេតុអីបានជា ពួកសៀមបែរជានិយាយថាខ្មែរពូកែ Copy ពីពួកវាទៅវិញ? ការពិតគឺពួកវាលួចចម្លងគ្នាវាហើយមកដៀលខ្មែរ។ តេីក្រសួងវប្បធម៌ខ្មែរ បានចាប់អារម្មណ៌ដែរ ឬអត់ ឬកំពុងសំងំដេកមិនទាន់មានអ្នកដាស់ ។ ប៉ុន្តែមិនពិបាកឆ្ងល់ទេ " មនុស្សដេកលក់ងាយដាស់ តែពិបាកណាស់មនុស្សធ្វើពុតជាដេក គឺមិនងាយដាស់ ទោះជាធាក់ទម្លាក់គ្រែ ក៏វាមិនរលឹកដែរ" ។" ឆ្កែស៊ីបាយសោះ តែបែរជាមកលាបមាត់ពពែ" ? អស់លោក ឯកឧត្តម លោកជំទាវណាអើយ!!! ដែលចេះកិច្ចការវប្បធ៌ម ល្មមយកឈើចាក់ធ្មេញ មកទល់ភ្នែកក្រឡេកមើលខ្លះផង ? កុំឲ្យថោកពូជខ្មែរ ពូជសាងអង្គរទុកឲ្យគេប្លន់ហើយថារបស់ដូនតាពួកវា រួចមកប្រមាថម្ចាស់យ៉ាងដូច្នេះ???





