ប្រិយមិត្តជាច្រើនបានប្រាកដជាបានស្គាល់ លោក ផែង វណ្ណៈ ដែលរូបលោកតែងតែជួយរកយុត្តិធម៏ជូនជនរងគ្រោះ ដែលត្រូវបានជនមានអំណាចមួយចំនួន ប្រើអំណាចជិះជាន់ជនក្រីក្រគ្មានខ្លាចរអារ និងច្បាប់អ្វីបន្តិច។ កាលពីពេលថ្មីៗនេះ លោកក៏បានជួយរកយុត្តិធម៏ជូនជនរងគ្រោះ ពាក់ព័ន្ធនិងករណីកាបូបផងដែរ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកផែង វណ្ណៈ បានបង្ហោះសារពាក់ព័ន្ធ និងជនជាតិចិន ដែលបានប្រើប្រាស់អាវុធ នៅប្រទេសកម្ពុជា ដោយលោកបានរៀបរាប់ថា"ករណីជនជាតិចិនមានកាំភ្លេីងប្រេីបង្ករអសន្តិសុខជាបន្តបន្ទាប់ បង្ករអោយមានការរិះគន់យ៉ាងខ្លាំងពីមហាជន ។ តេីការគ្រប់គ្រងអាវុធយ៉ាងម៉េចហេីយ ? ចិនបានកាំភ្លេីងមកពីណា ? បេីទិញតេីទិញពីអ្នកណា ? អ្នកណាអ្នកលក់កាំភ្លេីងអោយចិន ? គ្មានប្រជាជន ឬ ជនស៉ីវិល ឯណាមានកាំភ្លេីងទេ ភាគច្រើនមានតែកងកម្លាំងទេដែលមានកាំភ្លេីងប្រេី ។

ដូច្នេះសូមថ្នាក់លេីរបស់កងកម្លាំងគួរត្រួតពិនិត្យអាវុធរបស់កងកម្លាំងក្រោមឱវាទរបស់ខ្លួនឡេីងវិញ ។ ចំណែកសមត្ថកិច្ចដែលចាប់បង្ក្រាបបានជនជាតិចិនមានកាំភ្លេីង គួរសួរជីកឬសជីកគល់ដេីម្បីរកប្រភពកាំភ្លេីងងាយស្រួលទប់ស្កាត់បទល្មេីសជួញដូរអាវុធ "។

ជាក់ស្តែងដូចជាកាលពីពេលថ្មីៗនេះ នៅក្រុងព្រះសីហនុ មានបុរសជនជាតិចិនម្នាក់ត្រូវឃាត ករបាញ់សម្លា ប់រួចទម្លាក់ចេញពីរថយន្តមកលើផ្លូវសាធារណៈម្តុំជិតផ្លូវចូលសាលាឡាយហ្វ៍ក្រុងព្រះសីហនុ វេលាម៉ោងជាង៨ព្រឹកថ្ងៃ៦តុលា២០១៩នេះ។ ភ្លាមៗជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួកត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងកំពុងបើកការស្រាវជ្រាវរកមូលហេតុនិងជនពាក់ព័ន្ធផ្សេងទៀតដើម្បីចាត់ការតាមនិតិវិធីច្បាប់"៕


ប្រភព៖ ផែង វណ្ណៈ