ព្រះសីហនុ ៖ បងប្អូនច្បាស់ជាបានស្គាល់ហើយថានៅកាលពីពេលថ្មីៗនេះលោក ឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវបានបញ្ចូនទៅធ្វើការព្យាបាលនៅមន្ទីពេទ្យកាលម៉ែតដោយសារតែសុខភាពរបស់លោកមិនសូវអំណោយផលបន្ទាប់ពីសម្រាកព្យាបាលអស់រយៈពេលប៉ុន្មានថ្ងៃរួចមកលោកក៏ត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីពេទ្យនៅក្នុងប្រទេសថៃព្រោះស្ថានភាពជំងឺរបស់លោកហាក់បីមិនអំណោយផលខ្លាំង ហើយចាំបាច់ត្រូវទៅសម្រាកនិងតាមដានស្ថានភាពជំងឺរបស់លោក។

តែយ៉ាងណាមិញបន្ទាប់ពីលោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ទៅសម្រាកនៅមន្ទីពេទ្យនៅប្រទេសថៃមិនទាន់បានប៉ុន្មានថ្ងៃផងស្រាប់តែលោក អភិបាលខេត្តព្រះសីហនុ គឺ ឯកឧត្តម គួច ចំរើន និង លោកជំទាវ និង លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុឆ្លៀតពេលថ្ងៃសំរាកចុងសប្ដាហ៍ ថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០១៩ ក៏បានទៅសាកសួរសុខទុក្ខ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ដែលកំពុងសំរាកនៅមន្ទីរពេទ្យ ។ ស្ថានភាពជំងឺរបស់លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ នៅពេលនេះគឺល្អប្រសេីរឡេីងវិញច្រេីនហេីយ ។ សូមជូនពរអោយបងឆាប់ជា ។



