នាប៉ុន្មានថ្ងៃមកនេះ រឿងកាបូបដែលបងប្អូនប្រជាពលរដ្ឋបានទិញ ពីអ្នកលក់នៅតាមបណ្តាញសង្គមអនឡាញ បានក្លាយជាប្រធានបទដ៏ក្តៅគគុក ដែលមានបងប្អូនជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះម្ចាស់អ្នកលក់កាបូប ដែលបានលក់កាបូប ក្លែងក្លាយ ដែលមានតំលៃរាប់ពាន់ដុល្លារ ដោយមានបងប្អូនជាច្រើន មិនយល់ព្រម ហើយក៏មានអ្នកខ្លះក៏បានយល់ព្រមទទួលយកសំណងដែលខាងអ្នកលក់កាបូប បានធ្វើការសង ។ យ៉ាងណាមិញ ចំពោះរឿងនេះ អ្នកនាង ចោមខ្វាន់ ក៏បានឡាយវិដេអូ ដើម្បីធ្វើការសូមទោសជាសាធារណៈផងដែរ។

ដោយឡែក កាលពីមួយម៉ោងមុននេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោកផែង វណ្ណៈ ក៏បានធ្វើការបង្ហោះសារ យ៉ាងដូច្នេះថា "ទីបំផុតនាង ចោម ខ្វាន់ បានចេញវីដេអូសុំទោសអតិថិជននិងសន្យាប្ដូរលុយអោយអ្នកទិញកាបូបនាងវិញដោយមិនមានការកាត់ខាតឡេីយ ។ នាង ចោម ខ្វាន់ បានទុកពេល ១០ ថ្ងៃ ដេីម្បីដូរកាបូបយកលុយវិញ ។ តែក្នុង វីដេអូ ដែលមានរយះពេល ៤៤ វិនាទី នេះ នាង ចោម ខ្វាន់ មិនបានបញ្ជាក់ថាកាបូបនាងលក់នោះក្លែងក្លាយ ឬ យ៉ាងណានោះទេ ។
ទោះជាយ៉ាងនេះក្ដី អតិថិជនដែលរងគ្រោះខ្លះបានយល់ព្រមយកលុយវិញ ។ ចំណែកអតិថិជនភាគច្រើន នៅតែកេីតទុក្ខមិនសុខចិត្តហេីយសម្រេចរួមគ្នាប្ដឹងបងប្អូន នាង ចោម ខ្វាន់ ទាំង ៤ នាក់ នោះដដែល ។
ដូចខ្ញុំនិយាយអញ្ចឹងរកស៉ីបោកប្រាស់គេ បេីមិនជាប់គុកក៏រត់ចោលផ្ទះដែរ ។

លោកបានបន្ថែមទៀតថា "រកស៉ីសុចរិតទៀងត្រង់ទោះចំណេញតិចក៏ដេកលក់ស្រួលដែរ តែបេីរកស៉ីបោកប្រាស់គេ ទោះចំណេញច្រេីនប៉ុនណាក៏ដេកមិនលក់ដែរ ។ អ្នករកស៉ីបោកប្រាស់គេបេីមិនជាប់គុកក៏រត់ចោលស្រុកដែរ" ។

បើតាមពាក្យសំដីរបស់លោកពូ ផែង វណ្ណៈ ថា នៅតែមានបងប្អូនជាច្រើន គាត់មានការមិនពេញចិត្ត ចំពោះទង្វើររបស់អ្នកនាង ចោមខ្វាន់ ហើយនៅតែប្តឹងអ្នកនាង ព្រោះនេះគឺជាការរំភើបលើទំនុក ដែលពួកគាត់បានជឿជាក់លើ គ្រួសាររបស់គាត់៕









ប្រភព៖ ផែង វណ្ណៈ