អាណិតណាស់...សិស្សស្រីនិទ្ទេសA ម្នាក់ មកជួបសម្តេច តែប្រញាប់ត្រលប់ទៅវិញ ដើម្បីបូជាស ពឪពុកនៅស្រុកកំណើត ដោយបានបំពេញបំណងដ៏ធំរបស់ឪពុករបស់ប្អូនស្រីផងដែរ...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗ ចៅៗ សិស្សានុសិស្សដែល បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលទទួលបាននិទ្ទេស(A)ចំនួន ៤៤៣នាក់ ដែលពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ឆ្នាំនេះគឺជាឆ្នាំទី៦​ហេីយ​ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី​ បានផ្តល់កិត្តិយសជូនសិស្សជាប់និទ្ទេស​ A បានចូលជួបសំណេះសំណាលដោយផ្ទាល់។ ការផ្តល់ឱកាសឱ្យសិស្សនិទ្ទេស​ A ចូលជួបសំណេះសំណាលដោយផ្ទាល់នេះ​ គឺជាការផ្តល់តម្លៃ​ និងលេីកទឹកចិត្តដ៏ឧត្តុង្គឧត្តមមួយពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្រាប់អ្នកសិក្សា ជាពិសេសក្មួយៗ ចៅៗ សិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ។

បើយោងតាមគណនីហ្វេសប៊ុក BTV Cambodia បានបង្ហោះសារថា "យុវសិស្សស្រីនិទ្ទេសA មកជួបសម្តេច តែប្រញាប់ត្រលប់ទៅវិញ ដើម្បីបូជាស ពឪពុកនៅស្រុកកំណើត។ បំណងធំរបស់ឪពុកក្មួយស្រី គឺចង់ឱ្យកូនស្រីបានជួបសម្តេច និងថតរូបអនុស្សាវរីយ៍ជាមួយសម្តេច តែគួរឱ្យសោកស្តាយបំផុតគាត់មិនបានមើលឃើញរូបថតនោះទេ។ សូមសម្តែងសមានទុក្ខជាមួយក្រុមគ្រួសារក្មួយស្រីពីចំងាយ។ ក្មួយស្រី តែ សុខលី ជាសិស្សាពូកែ រៀននៅសាលាសុវណ្ណភូមិ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល"។

ប្រភព៖ BTV Cambodia