បែកធ្លាយ វីដេអូ ប៉េអ៉ឹមខេត្តកំពង់ឆ្នាំងជំរឹតយកលុយគេមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចាប់ឡានអត់ពន្ធជំរឹតយកលុយគេ ៥០០០ដុល្លារ ទេីបដោះលែងមានវីដេអូ ប្រគល់ទទួលលុយប្រជាជនម្នាក់ដែលជិះរថយន្ត Lexus RX 330 ពណ៌ស អត់ពន្ធ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចាប់ឃាត់កាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៩ កន្លងមក ជំរិតទារប្រាក់ ៥០០០ ដុល្លារ ទេីបដោះលែង ។ ម្ចាស់រថយន្តបានអោយដឹងថា គ្រួសារគាត់បានយកលុយចំនួន ៥០០០ ដុល្លារ ទៅអោយឈ្មោះ ឡុន ឡន យកទៅអោយ លោក លឹម ហាក់ ។

លុះពេលលោក លឹម ហាក់ ទទួលបានលុយហេីយ ទេីបដោះលែងម្ចាស់រថយន្ត និង រថយន្ត វិញ ។ ដោយរងការឈឺចាប់ ម្ចាស់រថយន្តបានថតវីដេអូ ពេលប្រគល់លុយទុកជាភស្តុតាង ដេីម្បីទុកប្ដឹងអំពីហេតុការណ៍ចាប់ជំរឹតនេះ ។បញ្ជាក់ បន្ទាប់មករថយន្ដអត់ពន្ធនោះ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឈ្មោះ ម៉ៅ ទិញយកទៅប្រេីតែម្ដង ។

បន្ទាប់ពីបានវិដេអូមួយឃ្លីបនេះហើយបានធ្វើឲ្យមានការរិះគន់ខ្លាំងនិងថែមស្នើឲ្យលោកប៉េអ៉ឹមខេត្តកំពង់ឆ្នាំងចេញមុខបកស្រាយចំពោះរឿងមួយនេះហើយថែមទាំងសូមណូមពរឲ្យមានវិធានការតាមច្បាប់ព្រោះអីសកម្មភាពចាប់ជំរិតសុីលុយរបស់ប្រជាពលរដ្ឋ។ចំពោះករណីមួយនេះលោក ផែង វណ្ណះ ក៏បានធ្វើការអះអាងថា បេីមិនពិត អោយ មន្ត្រី ប៉េអ៉ឹមនោះ ប្ដឹងខ្ញុំចុះ ។ តែល្ងាចនេះ មន្ត្រីប៉េអ៉ឹមនោះ បានហៅ ជនរងគ្រោះ ទៅសម្របសម្រួលហេីយ បេីមិនជម្រឹតគេកុំហៅគេទៅសម្របសម្រួល។ សូមទស្សនាវិដេអូខាងក្រោម៖



ប្រភព៖ Vannak Pheng