ច្បាស់ពេកហើយ ! រឿងថៃ «ហិបដាក់វិញ្ញាណ» បានលួចចម្លងយ័ន្តនិងអក្សរខ្មែរលួចយកទៅប្រើប្រាស់ ទាំងស្រុង
ស៊ីហៀង
-

បងប្អូនច្បាស់ជាបានដឹងហើយថានៅកាលពីពេលថ្មីៗនេះមានការប្រៀបធៀបរវាងរឿងថៃ និងរឿងខ្មែរទាំងពីរ គឺរឿងភាគទូរទស្សន៍ “ពិសស្នេហ៍" ដែលសម្តែងដោយកញ្ញា ព្រះកាយច័ន្ទ, ទឹម រដ្ឋា និងលោក សូ ឆានី ថាមានឈុតឆាកដូចគ្នាបេះបិទទៅនឹងរឿងភាគថៃ “Pidsawat” ដែលសម្តែងដោយ Nune Woranut និង Pong Nawat ហើយចំពោះរឿងចម្លងនេះត្រូវបានអ្នកដឹកនាំប្រទេសថៃកំពុងតែរៀបចំពាក្យបណ្តឹងដើម្បីប្តឹងទូរទស្សន៍ខ្មែរហើយ។

តែដោយឡែកនៅក្នុងពេលថ្មីៗនេះមានគណនីហ្វេសប៊ុកដែលមានឈ្មោះថា Pozz NHa បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖  #ខ្សែភាពយន្តភាគថៃ របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ1ONE31 របស់ប្រទេសថៃ បានថតភាពយន្តភាគរឿង: ហិបដាក់វិញ្ញាណ បានលួចចម្លងយន្តនិងអក្សរខ្មែរយកទៅប្រើប្រាស់។

ថៃបានលួចចម្លង នេះជាភស្តុតាងយ៉ាងច្បាស់ក្រលែតខាងក្រោមនេះគឺជាយន្តគាថាខ្មែរ រួមទាំងអក្សររបស់ខ្មែរយើង100%។ថៃចោទខ្មែរយើងថាចម្លងរឿងគេ ឥលូវនេះថៃបានចម្លងទាំងយន្តនិងអក្សរដែរជារបស់ខ្មែរយើង។អ្នកណាលួចចម្លងអ្នកណា អ្នកណាលួចរបស់អ្នកណា៕ ការពិតប៉ុណ្ណឹងហើយ បើថៃថាជារបស់គេទៀតចប់ហើយ ។