ជួយស៊ែរបន្តផង ! អាណិត យេយេ ណាស់យប់មិញត្រូវបានចោរលួចរថយន្តHighlander
ភ្នំពេញ៖ បងប្អូនច្បាស់ជាបានស្គាលច្បាស់ហើយថាតារាសម្តែងភេទទីបី ដែលមានឈ្មោះថា អូន យេយេ ពេលនេះកំពុងតែជួបទុក្ខធំដោយនៅកាលពីយប់មិញនេះ យេយេ បានបាត់រថយន្តម៉ាកHighlander មួយគ្រឿងហើយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជននៅកាលពីយប់មិញ។

ដោយឡែកបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Oun Yeye បានធ្វើការលើកឡើងឲ្យដឹងនៅលើគណនីហ្វេសប៊ករបស់ខ្លួនថា ៖ សុំបងប្អូនមេត្តាជួយស៊ែរផងប្អូនខ្ញុំបានបាត់ឡានHiglander ស្លាកលេខ2AQ4327បើបងប្អូនប្រទះឃើញជួយខលមកលេខ069 600 119/061 600 119.សូមអរគុណទុកជាមុន ដោយក្ដីគោរពពីនាងខ្ញុំ????????។

បន្ទាប់ពីបានឃើញកាបង្ហោះរបស់ យេយេ បែបនេះរួចមហាជនជាច្រើនដែលជាអ្នកគាំទ្ររបស់ខ្លួនបានសម្តែងអារម្មណ៍សោកស្តាយហើយថែមទាំងបាននាំគ្នាធ្វើការស៊ែរនិងជួយជូនពរឲ្យយេយេឆាប់រកឃើញរថយន្តរបស់ខ្លួនវិញ។ សូមទស្សនាវិដេអូខាងក្រោម៖






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។