បងប្អូនណាស្គាល់ស្លាកលេខនេះជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារពួកគាត់ផង...ព័ត៏មានបឋម ករណីគ្រោះថ្នាក់ចរាចរណ៍ ឡានបុករះគ្នា នៅម្តុំសាលាសង្កាត់លេខ១ក្រុងព្រះសីហនុ បានបណ្តាលឲ្យ ...
ក្រុងព្រះសីហនុ ៖(ព័ត៏មានបឋម) នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍បុករះ ជាបន្តបន្ទាប់ជាច្រើនគ្រឿង នៅចំណុចផ្លូវឃ្លាំងលើ ម្តុំជិតចូលសាលាសង្កាត់លេខ១ក្រុងព្រះសីហនុ វេលាម៉ោង០៩ព្រឹក ។

ចំពោះហេតុការណ៍នេះ គេនៅមិនទាន់ដឹងពីមូលហេតុនៃការបុករះនេះយ៉ាងណានោះទេ ហើយចំនួនរថយន្តដែលខូចខាត និងជនរងគ្រោះក៏មិនដឹងពិតប្រាកដថា មានចំនួនប៉ុន្មាននាក់នោះដែរ ខណៈពេលនេះក្រុមជួយសង្រ្គោះកំពុងតែដុតដៃ ដុតជើងដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះ ដែលជាប់នៅក្នុងរថយន្ត។ ព័ត៏មានបន្ថែមយ៉ាងណានេះ យើងខ្ញុំនិងធ្វើការជម្រាបជូនបងប្អូនជាបន្តទៀត។ សូមអរគុណ៕








ប្រភព៖ Huy Bunleng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។